Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាជ្ញាធរ​បាត់...

អាជ្ញាធរ​បាត់ដំបង​ដុត​បំផ្លាញចោល​សាច់មាន់​ខូចគុណភាព​ជិត​៣.០០០ គ​.​ក​

​ដោយ​: គ្រញូង​/​បាត់ដំបង​: នៅ​រសៀល​ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច ខេត្ត​បាត់​ដំបង បានធ្វើ​ពិធី​ដុតបំផ្លាញ​ចោល នូវ​ស្លាបមាន់ និង​សាច់មាន់​ខូចគុណភាព ចំនួន ២៤៩​កេស ស្មើនឹង​២.៩៨៨ គីឡូក្រាម នៅ​ទីតាំង​ចាក់សំរាម ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​អូរ​មុន្នី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​ការដុត​បំផ្លាញចោល ស្លាបមាន់ និង​សាច់មាន់​ខូច គុណភាព នាពេលនេះ ស្ថិតក្រោម​ការដឹកនាំ​ផ្ទាល់​របស់​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម សា លា ដំបូង ខេត្តបាត់ដំបង និង​ដោយ​មានការ​ចូ ល រួម​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នគរបាល ខេត្តបាត់ដំបង ព្រមទាំង មន្ត្រី​នៃ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្តបាត់ដំបង​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន បាន​ឲ្យ​ដឹងថា ស្លាបមាន់ និង​សាច់មាន់ ខូច គុណភាព ដែល​ត្រូវបាន​ដុតបំផ្លាញ​ចោល​នា ពេលនេះ ត្រូវបាន​ឈ្មួញ ដឹក​ឆ្លងកាត់ ក្នុងភូមិ​សាស្ត្រ ខេត្តបាត់ដំបង ហេ​ី​យ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ធ្វេ​ី​ការ​បង្ក្រាបបាន​។​

​យោងតាម​ការអនុញ្ញាត​របស់លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត សម្រេច​ឲ្យ​អង្គភាព​ជំនាញ​ចាត់វិធានការ​ដុតបំផ្លាញ​ចោល​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...