Home ព័ត៌មានជាតិ សន្តិសុខ ប្រគល់​អ្នកស្...

ប្រគល់​អ្នកស្រី ទ្រី សុផានិតឲ្យ​ក្រុមគ្រួសារថែរក្សា​សិន រង់ចាំ​បន្ត​នីតិវិធីនៅពេល​ក្រោយ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ អ្នកស្រី ទ្រី សុផានិត ​អ្នកលក់​ផលិតផល តាម​អន​ឡាញ ដែល​គេ​ស្គាល់​ថា ជា​បងស្រី​បង្កើត ថៅកែ​ពេជ្រ ទ្រី​ដា​ណា បាន​ត្រូវ​តុលាការ សម្រេច​ប្រគល់​ឲ្យ​ក្រុមគ្រួសារ មើលថែរក្សា​វិញ ដោយ​រង់ចាំ​បន្ត នីតិវិធី នៅពេល​ក្រោយ​។ ស្ត្រី​ម្នាក់នេះ បាន​ត្រូវ​កម្លាំង នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួង​មហាផ្ទៃ បញ្ជូនមក​តុលាការ នៅ​រសៀល ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ដើម្បី​ចាត់ការ តាមច្បាប់​។ ប៉ុន្តែ​ពេលមកដល់ ស្រាប់តែ​ស្ត្រី​នេះ ដួលសន្លប់ បាន​ត្រូវ​សមត្ថកិច្ច បញ្ជូនទៅ​មន្ទីរពេទ្យ កាល់​ម៉ែត្រ ភ្លាមៗ​ដែរ​។​

​ស្ត្រី វ័យ៣៩ឆ្នាំរូបនេះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា នេះ នៅតាម​ផ្លូវ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ តាម​ដីកា បង្គាប់​ឲ្យ​នាំខ្លួន​របស់ លោក ហម ម៉េង​សែ អនុប្រធាន​សាលាដំបូង រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ លើ​សំណុំ​រឿងនេះ​។​

​តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​នេះ បាន​បញ្ជាក់ថា ឈ្មោះ ទ្រី សុ​ផានិត ត្រូវបាន​ចោទប្រកាន់​ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​, ញុះញង់​ឲ្យ​មានការ​រើសអើង និង​អំពើ​នៃ​ការប្រកួតប្រជែង មិន​ស្មោះត្រង់ ប្រព្រឹត្តទៅ នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០ ដែលមាន​ប្អូនស្រី ឈ្មោះ ទ្រី​ដា​ណា ជាដើម​បណ្តឹង​។​

​ដីកា​ដដែល បានបញ្ជាក់​ទៀតថា ជន​ត្រូវ​ចោទ​រូបនេះ ត្រូវបាន​តុលាការ បង្គាប់​ឲ្យ​ចូលទៅ​បំភ្លឺ កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។ ប៉ុន្តែ​ជន​ត្រូវ​ចោទ យក​លេស​ថា​មិនអាច​ចូលទៅ បង្ហាញខ្លួន​បាន ដោយសារ​បញ្ហា​សុខភាព «​ផ្តាសាយធំ​» តែ​ធាតុពិត ជន​ត្រូវ​ចោទ​រូបនេះ បាន​បង្ហោះ​លក់​ផលិតផល តាម​ហ្វេ​ស​ប៊ុ​ក ជា​បន្តបន្ទាប់​៕​PC/R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...