Home ព័ត៌មានអន្តរជាតិ ត្រាំ ៖ ពេលវេ...

ត្រាំ ៖ ពេលវេលា​នឹង​ប្រាប់​ថា​អ្នកណា​នឹង​គ្រប់គ្រង​សេត​វិមាន​នៅ​ឆ្នាំក្រោយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​មាន​តែ​ពេលវេលា​ទេ​នឹង​ប្រាប់​ថា​អ្នកណា​នឹង​ចូល​សេត​វិមាន​នៅ​ឆ្នាំ​ក្រោយ​នៅក្នុង​សុន្ទរកថា​សាធារណៈ​លើកដំបូង​របស់​លោក​ចាប់​​តាំង​ពី​លោកចូ បៃ​ដិន​ត្រូវបាន​ប្រកាស​ជា​អ្នក​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​។​

​លោក​ត្រាំ​និយាយថា​គាត់​បដិសេធ​មិនឱ្យ​មាន​ការបិទ​ប្រទេស ទោះបី​មាន​ករណី​ឆ្លងកូវី​ដ​១៩​កើន​ឡើង​នៅ​ទូទាំង​ប្រទេសក្តី ប៉ុន្តែ​បាន​លើកឡើង​ថា ការបិទ​ប្រទេស​អាច​កើត​ឡើង​ប្រសិនបើ​គាត់​ចាញ់​​បណ្តឹង​ផ្លូវ​ច្បាប់​របស់​គាត់​ដើម្បី​តវ៉ា​ការ​ចាញ់ឆ្នោត​របស់គាត់​ក្រោម​ថ្វីដៃ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ដិន​។​

​នៅក្នុង​ការអត្ថាធិប្បាយ​នៅឯ​សួន​ផ្កាកូឡាប​របស់​សេត​វិមាន លោក​ត្រាំ​បាន​លើកឡើង​ម្តង​ទៀត​នូវ​អំណះអំណាង​ដែល​បាន​ធ្វើឡើង​ជា​យូរ​មក​ហើយ​ថា​ការ​រឹតត្បិត​របស់​រដ្ឋាភិបាល​ដើម្បី​ទប់ស្កាត់​វីរុស​​កូរ៉ូណា​បាន​បង្ក​ឱ្យមាន​បញ្ហា​ច្រើន​ជាង​អ្វីដែល​ពួក​វា​បាន​ដោះស្រាយ​។​

​ប៉ុន្តែ​លោក​ត្រាំ ដែល​បដិសេធ​មិន​ទទួលស្គាល់​ការ​ចាញ់ឆ្នោត​របស់លោក បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការសម្រេចចិត្ត​ប្រហែលជា​មិន​អាស្រ័យ​លើ​រូប​លោក​នោះឡើយ​។​

​លោក​បាន​និយាយថា “​រដ្ឋបាល​នេះ​នឹង​មិន​បិទ​ប្រទេស​ទេ ។ សង្ឃឹមថា អ្វី​ក៏ដោយ​ដែល​កើតឡើង​នាពេល​អនាគត ទោះជា​ក្នុង​រដ្ឋបាល​ណាក៏ដោយ អ្នកណា​ទៅ​ដឹង​ទៅ ខ្ញុំ​គិតថា​ពេលវេលា​នឹង​អាច​ប្រាប់​បាន ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ថា​រដ្ឋបាល​នេះ​នឹង​មិន​បិទ​ប្រទេស​ទេ​”​។​

​លោកបៃ​ដិន​មិន​បាន​និយាយ​ថា​តើ​លោក​នឹង​បញ្ជា​ឱ្យ​បិទ​ប្រទេស​ឬ​អត់​នោះទេ ប៉ុន្តែ​នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​ចាប់តាំងពី​លោក​បាន​ឈ្នះឆ្នោត​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​រូបនេះ​បាន​និយាយ​ភាគ​​ច្រើន​នៅក្នុង​សុន្ទរកថា​ជា​សាធារណៈ​របស់​លោក​ដើម្បី​លើកទឹកចិត្ត​ជនជាតិ​អាម៉េរិក​ឱ្យ​ពាក់​ម៉ាស់​និង​ចាត់ទុក​វីរុស​ជា​ការគំរាមកំហែង ដែល​មិន​ទាក់ទង​នឹង​មនោគមវិជ្ជា​នយោបាយ​ណាមួយ​នោះ​ទេ​៕

​សម្តី​របស់​លោក​ត្រាំ​ទំនងជា​ចង់​ទទួល​ស្គាល់​ថា​លោក​ចាញ់ឆ្នោត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular