Home ព័ត៌មានអន្តរជាតិ យ៉ាងហោច​ណាស់​...

យ៉ាងហោច​ណាស់​មនុស្ស​១៣​នាក់​ស្លាប់​នៅពេល​ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​កញ្ជ្រោល​ឡើង​

​ប្រែ​សម្រួលៈ​វាសនា​/​កា​ស្មៀ​,​ឥណ្ឌា​៖ ​កងកម្លាំង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​សុក្រ​បាន​ធ្វើ​សង្គ្រាម​កាំភ្លើង​ធំ​ដ៏​ខ្លាំង​បំផុត​ប្រចាំ​ឆ្នាំ​នេះ ដោយ​បណ្តាល​អោយ​មនុស្ស​ស្លាប់​យ៉ាង​តិច​១៣​នាក់​និង​រាប់សិប​នាក់​​រងរបួស​នៅ​សង​ខាង​ព្រំដែន​កា​ស្មៀ​របស់គេ​។​

​ការ​ប៉ះទង្គិច​គ្នា​ដោយ​កាំភ្លើង​ធំ​និង​កាំភ្លើង​យន្ត​ត្រូវបាន​រាយការណ៍​នៅតាម​ខ្សែ​បន្ទាត់​ព្រំដែន​ប្រវែង​៧៤០​គីឡូម៉ែត្រ​ដែល​ខណ្ឌ​ចែក​គូប្រជែង​មាន​សព្វាវុធ​នុយគ្លេអ៊ែរ​ទាំងពីរ​នេះ​។​

​អ្នកភូមិ​រាប់រយ​នាក់​បាន​ភៀសខ្លួន​ចេញ​ឆ្ងាយ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ខាង​កា​ស្មៀ​ដែល​គ្រប់គ្រង​ដោយ​ឥណ្ឌា នៅពេល​មន្ត្រី​ប៉ា​គី​ស្ថាន​បាន​និយាយថា ផ្ទះ​រាប់សិប​បាន​ឆេះ​ដោយសារ​តែ​ការបាញ់​ផ្លោង​របស់​​ឥណ្ឌា​។​

​កំណើន​នៃ​ភាព​តានតឹង​នេះ​កើតឡើង​បី​ថ្ងៃ​ក្រោយពី​ទាហាន​ឥណ្ឌា​៣​នាក់​និង​ជន​សកម្មប្រយុទ្ធ​៣​នាក់ ត្រូវបាន​សម្លាប់​ក្នុងការ​បាញ់​ត​គ្នា​នៅ​តាម​ព្រំដែន​កា​ស្មៀ​។​

​ការប្រយុទ្ធ​គ្នា​ចុងក្រោយ​នេះ​បាន​ផ្ទុះឡើង​កាលពី​ដើម​ថ្ងៃ​សុក្រ ដោយ​ភាគី​ទាំង​ពីរ​ចោទប្រកាន់​គ្នា​ថា បាញ់​ផ្លោង​បង្ករឿង ហើយ​ការបាញ់​ផ្លោង​បាន​បន្ត​ដល់​យប់​។​

​អ្នកនាំពាក្យ​យោធា​និង​ប៉ូលិស​បាន​និយាយថា ទាហាន​ឥណ្ឌា​៤​នាក់​និង​ជន​ស៊ីវិល​៤​នាក់​បាន​ស្លាប់​ហើយ​មនុស្ស​១២​នាក់​ទៀត​រងរបួស​។​ចំណែក​ប៉ា​គី​ស្ថាន​បាន​និយាយថា​មនុស្ស​៥​នាក់​បាន​ស្លាប់​និង​៣១​នាក់​រងរបួស​នៅ​ខាង​ទឹកដី​របស់​ខ្លួន​៕

​អ្នកស្រុក​ឈរ​ជិត​ផ្ទះ​ដែល​ឆេះ ក្រោយ​ការបាញ់​ផ្លោង​កាត់​ព្រំដែន​រវាង​កងកម្លាំង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...