ដោយ:ប.ខុន/ភ្នំពេញៈព្យុះវ៉ាមកូ(VAMCO) បាន បង្កើនកម្លាំងទៅជាព្យុះទីហ្វុង (TY) ម្តងទៀត ហើយចាប់ផ្តើមមានឥទ្ធិ ពល មក លើតំបន់ឆ្នេរភាគ កណ្តាលនៃ ប្រទេសវៀតណាម នៅព្រឹកថ្ងៃទី១៤ខីវិច្ឆិកានេះ ។ នេះបើតាមមន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និង ឧ តុ និយម បាន ប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកានេះ។
ប្រភពខាងលើឱ្យដឹងទៀតថា ព្យុះវ៉ាមកូពេលនេះ (១៤វិច្ឆិកា) ស្ថិតនៅក្នុងសមុទ្រចម្ងាយប្រមាណ៣០០គីឡូម៉ែត្រ ខាងកើតឆ្នេរភាគកណ្តាល ប្រទេសវៀតណាម មានល្បឿនខ្យល់ប្រហែល១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និង ល្បឿនរំកឹល២០គីឡូម៉ែត្រក្នុង១ម៉ោងតម្រង់មករកឆ្នេររបស់ប្រទេសវៀតណាម។ ព្យុះទី២២មានឈ្មោះវ៉ាមកូ បានកើតឡើងនៅក្នុងសមុទ្រប៉ាស៊ីហ្វិក កាល ពី ដើមសប្តាហ៍នេះដោយមានឥទ្ធិពលឡើងចុះជាបន្តបន្ទាប់។នៅពេលមក ដល់ជិត ដីគោកលើប្រទេសហ្វីលីពីនស្ថិតនៅក្នុងកម្រិតជាព្យុះទីហ្វុងTY ដោយបង្ក ឱ្យមាន ភ្លៀងច្រើនបង្កើតបានជាទឹកជំនន់ធ្ងន់ធ្ងរលើប្រទេសនេះហើយបានថយ ឥទ្ធិពល មកនៅក្នុងកម្រិត sTS ពេលដើរចូលដល់ក្នុងសមុទ្រចិនខាងត្បូងនិងនៅ ពេល ដើរ ដល់កណ្តាលសមុទ្រនេះបាន វិវត្តទៅជាព្យុះទីហ្វុង(TY) ជាថ្មី ដែលតាមការព្យាករវា មានដំណើរ មករកឆ្នេរខាងលើខេត្តដាណាងភាគកណ្តាលប្រទេសវៀតណាម។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រលឹមថ្ងៃទី១៤ខែវិច្ឆិកាថាព្យុះវ៉ាមកូបាន បង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុងនកម្រិត៣ជាថ្មីនៅព្រឹកនេះ(១៤វិច្ឆិកា) តែវានឹង ថមថយឥទ្ធិពលទៅវិញនៅពេលមកដល់កៀកឆ្នេររបស់ប្រទេសវៀតណាមនៅម្តុំ លើខេត្តដាណាងនាថ្ងៃទី១៥ខែវិច្ឆិកា ដោយមានឥទ្ធិពលតិចតួចណាស់មកលើ តំបន់ខ្ពង់រាបភាគឦសាននៃប្រទេសកម្ពុជា៕
រូប:ព្យុះទី២២រំកិលមកកាន់តែកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាមព្រឹកថ្ងៃទ១៤វិច្ឆិកា(ផ្កាយរណបអា កាសធាតុ) ជំនន់លិចលង់លើប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះដោយសារឥទ្ធិពល ព្យុះទី២២(ហ្វេសប៊ុក)