ប្រែសម្រួល : កញ្ញាដាលីស/អាម៉េរិក ៖ ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកព្យាករណ៍កាលពីថ្ងៃសុក្រទី១៣វិច្ឆិកាថា ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោកចូ បៃដិនបានឈ្នះអង្គបោះឆ្នោតតាមរដ្ឋចំនួន ៣០៦ ដែលសម្រេចថាអ្នកណាជាអ្នកឈ្នះសេតវិមានទល់នឹងអង្គបោះឆ្នោត ២៣២ សម្រាប់លោកដូណាល់ ត្រាំ។
លោកបៃដិនបានពង្រឹងជ័យជម្នះរបស់លោកលើលោកត្រាំនៅក្នុងការបោះឆ្នោតនៅសហរដ្ឋអាម៉េរិកជាមួយនឹងជ័យជម្នះនៅក្នុងរដ្ឋចចចៀដែលជាទំនៀមទម្លាប់បោះឱ្យតែគណបក្សសាធារណរដ្ឋ នេះយោងតាមការលើកឡើងរបស់ទូរទស្សន៍ CNN ទូរទស្សន៍ ABC និងបណ្តាញទូរទស្សន៍ដទៃទៀត។
ទូរទស្សន៍ CNN និងទូរទស្សន៍ NBC ព្យាករណ៍ថា លោកត្រាំ ដែលមានអង្គបោះឆ្នោតចំនួន ៣០៦ ដែរនៅពេលលោកឈ្នះលោកស្រីហ៊ីលឡារី គ្លីនតុនក្នុងឆ្នាំ ២០១៦បានអះអាងទទួលជ័យជម្នះនៅរដ្ឋខារ៉ូលីណាខាងជើង ដោយនាំឱ្យពិន្ទុសរុបចុងក្រោយរបស់លោកនៅពេលនេះគឺប្រហែល ២៣២ ។
លោកបៃដិនត្រូវបានសន្មត់ជាអ្នកឈ្នះឆ្នោតចាប់តាំងពីពេលការទទួលជ័យជម្នះនៅក្នុងរដ្ឋផេនស៊ីលវ៉ានៀបានធ្វើឱ្យគាត់ឡើងដល់កម្រិត ២៧០ ពិន្ទុកាលពីថ្ងៃសៅរ៍កន្លងទៅ។
រដ្ឋចចចៀ ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋចំនួន៥ ដែលវាយបកយកឈ្នះដោយលោកបៃដិនបន្ទាប់ពីធ្លាក់ក្នុងដៃរបស់លោកត្រាំនៅគ្រាចុងក្រោយ មិនធ្លាប់ឈ្នះដោយបក្សប្រជាធិបតេយ្យទេចាប់តាំងពីលោកប៊ីល គ្លីនតុនក្នុងឆ្នាំ ១៩៩២ ។
លោកត្រាំបាននាំមុខមុនប្រកបដោយផាសុកភាពនៅក្នុងរដ្ឋចចចៀដោយសារសន្លឹកឆ្នោតនៅតាមជនបទភាគច្រើនត្រូវបានរាប់ប៉ុន្តែវាបានក្លាយជាការប្រកួតប្រជែងប្រកៀកប្រកិតបំផុតនៅក្នុងប្រទេស នៅពេលដែលទីក្រុងអាត្លង់តានិងទីក្រុងសាវ៉ាន់ណា ចាប់ផ្តើមធ្វើឱ្យប្រែប្រួលលទ្ធផលយ៉ាងខ្លាំង។
បច្ចុប្បន្នលោកបៃដិនទទួលបានសំឡេងគាំទ្រនាំមុខប្រមាណ ១៤.០០០ សន្លឹក ហើយការរាប់ឡើងវិញដោយដៃរំពឹងរួចរាល់នៅសប្តាហ៍ក្រោយ។សវនកម្មនៃការបោះឆ្នោតទូទាំងរដ្ឋមិនដែលនាំមកនូវភាពផ្ទុយស្រឡះ ដែលលោកត្រាំត្រូវការ ដើម្បីកែប្រែលទ្ធផលឆ្នោតនោះទេ។
នៅក្នុងរដ្ឋខារ៉ូលីណាខាងជើងដែលតាមប្រពៃណីបោះឱ្យតែបក្សសាធារណរដ្ឋការប្រឹងប្រែងរបស់បក្សប្រជាធិបតេយ្យដើម្បីឱ្យអ្នកបោះឆ្នោតស្បែកខ្មៅបោះឱ្យខ្លួនគឺមិនគ្រប់គ្រាន់ដើម្បីយកឈ្នះលើមូលដ្ឋានដ៏ស្មោះត្រង់របស់លោកត្រាំ ដែលសម្បូរទៅដោយជនជាតិស្បែកសមិនមានការអប់រំនៅមហាវិទ្យាល័យនិងអ្នកបោះឆ្នោតនៅតាមជនបទនោះទេ៕
លោកបៃដិនឈ្នះសេតវិមានជាមួយអង្គបោះឆ្នោត ៣០៦ ពិន្ទុធៀបនឹង ២៣២ ពិន្ទុរបស់លោកត្រាំ