Home ព័ត៌មានជាតិ នយោបាយ ឧត្តមសេនីយ៍ឯក...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតៈ កងកម្លាំងប្រដាប់អាវុធ គឺជាដាវ និងខែលការពារជាតិ ដ៏រឹងមាំ សម្រាប់រារាំង រាល់សកម្មភាព បំផិ្លចបំផ្លាញនានា

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថាៈ កងកម្លាំងប្រដាប់អាវុធ គឺជាដាវ និងខែលការពារ ជាតិដ៏រឹងមាំ សម្រាប់រារាំង រាល់សកម្មភាពបំផិ្លចបំផ្លាញនានា ដែលប៉ះពាល់ភាពសុខដុមរមនា របស់ប្រជា ពលរដ្ឋ និងការពារសុខសន្តិភាព ដែលជាសន្តិភាព ដ៏ពេញលេញ និងទទួលបានមក ដោយលំបាក ហើយក៏ ជាប្ញសគល់ នៃការអភិវឌ្ឍ លើគ្រប់វិស័យ និងនាំកម្ពុជា ឱ្យឆ្ពោះទៅត្រើយ នៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង ខ្លាំងក្លាថែមទៀត។ ដូច្នេះហើយ សូមរក្សានូវគោលការណ៍ និងស្មារតីនឹងនរ ហើយច្បាស់លាស់ ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ស្របច្បាប់ និងការពារ សុខសន្តិភាព ដែលយើងនៅមាន ពេលនេះ បានយូរអង្វែង ទៅអនាគត សម្រាប់បន្សល់ទុក ជាមរតកឱ្យ កូនចៅ ជំនាន់ក្រោយៗទៀត។

ការបញ្ជាក់នេះ ក្នុងពិធីចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំង ប្រដាប់អាវុធ ទិសយោធភូមិភាគទី៤ នៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករង កំពង់ធំ ខេត្តកំពង់ធំ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកបានលើកឡើងថាៈ យើងតែងបានឮពាក្យមួយឃ្លា ពោលថា “ខែភ្លៀង មានអាវភ្លៀង ខែរងារ មាន អាវរងារ” ឃ្លានេះ គឺជាឃ្លាដែលបង្ហាញ អំពីការយកចិត្តទុកដាក់ នឹកចំា និងអរគុណ រៀងរាល់ឆ្នាំ ជាប្រចំារបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ចំពោះកងកម្លាំង គ្រប់ប្រភេទទាំងអស់ ដែលឈរ ជើង តាមបណ្តោយព្រំដែន ក្នុងការបំពេញភារកិច្ច យ៉ាងអង់អាចក្លាហាន យកអស់កម្លាំងកាយចិត្ត ក្នុងការ ការពារ បូរណភាពទឹកដី ការពារសុខសន្តិភាព និងស្ថិរភាព ជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអរគុណ និងកោតសរសើរដល់ កងកម្លាំងប្រដាប់អាវុធទាំងអស់ ឈរជើងនៅក្នុងភូមិសាស្ត្រ យោធភូមិភាគទី៤ ដែលបានខិតខំបំពេញ ភារកិច្ចរបស់ខ្លួន ជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ នៅក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបានបន្តចូលរួម យ៉ាងសកម្ម ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងស្ថានការណ៍ គ្រោះមហន្តរាយ នានា។

មេបញ្ជាការកងទ័ពជើងគោក បានបន្តថា មកដល់ពេលនេះ កម្ពុជា អាចគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដោយមានអត្រាឆ្លងទាប មានករណីជាសះស្បើយ យ៉ាងច្រើន មិនទាន់ មានករណីស្លាប់ ក្នុងប្រទេស ហើយក៏មិនទាន់មានយោធិន ក្នុងប្រទេសណាម្នាក់ រងគ្រោះដោយសារ ជំងឺកូវីដ-១៩ នៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនបានធ្វេសប្រហែស និងមើលស្រាល ចំពោះស្ថានការណ៍ ដែលនៅតែបន្ត ឆ្លងរាតត្បាត ទូទាំងពិភពលោក នេះនៅឡើយ ហើយរាជរដ្ឋាភិបាល កម្ពុជា បានបន្តការអំពាវនាវ ឱ្យពលរដ្ឋគ្រប់រូប គ្រប់បណ្តាកងឯកភាពទ័ព និងក្រសួង ស្ថាប័ននានា ត្រូវតែបន្តការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមទប់ស្កាត់ គ្រប់ពេលវេលា ចំពោះការរីករាលនៃជំងឺកូវីដ-១៩ ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តសៀមរាប​ចែក​ម...

ដោយ​: គូលែន / សៀមរាប​: នៅ...

រដ្ឋមន្ត្រី​ក្រសួងការពារជ...

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព...

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...