Home ព័ត៌មានជាតិ សន្តិសុខ ឆក់​កាបូប​បាន...

ឆក់​កាបូប​បាន​ហើយ​តែ​រត់​មិន​រួច​ត្រូវ​ប្រជា​ពលរ​ដ្ឋ​ចាប់បាន​វាយ​ទ្រោម​ខ្លួន​

ដោយៈ​សម្បត្តិ​/​ភ្នំពេញៈ ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ឆក់​កាបូបស្ពាយ​ពី​នារី​ម្នាក់​បាន​ហើយ​ព្យាយាម​គេចខ្លួន​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ស្ទាក់ចាប់​ជាប់​វាយ​ទ្រោម​ខ្លួន​ទើប​ប្រគល់ជូន​សមត្ថកិច្ច ចំណែក​នារី​រងគ្រោះ​ដួល​រងរបួស​ស្រាល​។ ករណី​ឆក់​កាបូប​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​របង​វត្ត​អង្គ​តា​មិញ ស្ថិតក្នុង​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ម៉ែន សៀម ភេទ​ប្រុស អាយុ​២២ ឆ្នាំ ស្នាក់នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​ម្នាក់ទៀត​ឈ្មោះ​សុខ ប្រុស​ពេ​ជ្យ​ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ឯ​ជនរងគ្រោះ​ឈ្មោះ​វុន គ​ន្ធា ភេទ​ស្រី​អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ឆ្នាំង ។

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នារី​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ ពណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1CB 9688 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ខាងកើត​វត្ត​អង្គរ​តាម​មិញ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដោយ​ដាក់​កាបូប​​ស្ពាយ​ពាក់​នឹង ក ម៉ូតូ​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ុយ​​​គី​ស្មាស់​វី ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CO 8961 មកពី​ក្រោយ​ឆក់​កាបូប​ពី​នារី​រងគ្រោះ​បានសម្រេច​និង​បណ្តាល​ឲ្យ​ដួល​រងរបួស​រលាត់​ដៃជើង ហើយ​ជនសង្ស័យ​ព្យាយាម​គេចខ្លួន​តែ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើ​ក៏​ដេញ​​ស្រែក​ចោរៗ​ទើប​ចាប់បាន​វាយ​ទ្រោម​ខ្លួន​រួច​ប្រគល់​ទៅ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...