Home ព័ត៌មានជាតិ សន្តិសុខ នាំ​កូនស្រី​ទ...

នាំ​កូនស្រី​ទៅ​មើល​ស្រែ ត្រូវ​ពស់​ចឹក​ស្លាប់​ម្តាយ​

ដោយៈ​ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈម្តាយ​នាំ​កូនស្រី​ជំទង់​ទៅ​ស្រែ ក៏ត្រូវ​ពស់​ស្រការ​ចាស់​ចឹក​ម្តាយ​ស្លាប់​។​ករណីនេះ​បានកើត​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៣​ខែវិច្ឆិកា​ម្សិលមិញ​។​

​លោក​វរសេនីយ៍ ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ដល់​ជីវិត​ឈ្មោះ ចក់ ជឿ​ត អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​យាង​វៀន​ឃុំ​ផ្គាំ ស្រុក​ស្វាយចេក​។​គាត់​បាន​នាំ​កូន​ដើរទៅ​មើល​ស្រែ​ន​នៅ​ខាងលិច​ភូមិ​។​ពេលទៅដល់​ស្រែ​ម្តាយ​បាន​ដើ​ជាន់​ពស់​ស្រការ​ចាស់​ពស់​ន​នោះ​ក៏​ចឹក​។ បន្ទាប់មក​កូនស្រី​ឈ្មោះ​តឿ សុភា​អាយុ​១៥​ឆ្នាំ​បាន​ដឹក​ម្ដាយ​តាម​ម៉ូតូ​ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​។​ប៉ុន្តែ​មិនទាន់​ទៅដល់​ពេទ្យ​ផង គឺ​នៅតាម​ផ្លូវ នា​ភូមិ​ថ្មី​ឃុំ​ភូមិ​ថ្មី​ស្រុក​ថ្មពួក​ម្តាយ​ក៏​ប្រកាច់​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ភ្លាមៗ ។​

​អ្នកភូមិ​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​នេះ​ដោយសារ​ពស់​ដែល​ចឹក​នេះ​ជា​ពស់​ធំ​ទើប​គ្រោះថ្នាក់​ឆាប់រហ័ស​បែបនេះ​៕​

រូបថតៈស្ត្រី​រងគ្រោះ​ដល់​ជីវិត​ឈ្មោះ ចក់ ជឿ​ត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...

ទេសាភិបាល​ធនាគារជាតិ​ចូលរ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

រដ្ឋបាល​ខេត្តសៀមរាប ដាក់​...

ដោយៈ បាយ័ន/សៀ​បរាបៈ តាម​អ...