ប្រែសម្រួលៈវាសនា/ហាណូយ,វៀតណាម៖ ជប៉ុននិងកូរ៉េខាងត្បូង បានសន្យាជួយប្រាក់៥៧លានដុល្លារសំរាប់ការឆ្លើយតបនឹងកូវីដ១៩និងជំងឺឆ្លងផ្សេងៗនៅជំនួបកំពូលអាស៊ានលើកទី៣៧ដែលត្រូវបានរៀបចំធ្វើតាមអនឡាញកាលពីថ្ងៃព្រហស្បតិ៍។
ជប៉ុនបាននិយាយថា ខ្លួននឹងផ្តល់៥០លានដុល្លារដើម្បីបង្កើតមជ្ឈមណ្ឌលអាស៊ានសំរាប់គ្រាអាសន្នសុខភាពនិងជំងឺឆ្លងឡើងវិញ(AC-PHEED) ហើយ១លានដុល្លារសំរាប់មូលនិធិឆ្លើយតបរបស់ប្លុកនេះចំពោះជំងឺកូវីដ១៩នៅជំនួបកំពូលអាស៊ាន-ជប៉ុនលើកទី២៣។
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វ៊ុក បានប្រកាសបង្កើតAC-PHEEDនៅក្នុងកិច្ចប្រជុំកំពូលដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ។លោកថាវានឹងជួយជំរុញសមត្ថភាពសម្របម្រួលនិងវេជ្ជសាស្ត្ររបស់ប្រទេសនីមួយៗ និងប្លុកក្នុងករណីផ្ទុះជំងឺ។
នាយករដ្ឋមន្ត្រីជប៉ុនលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា បានអបអរការបង្កើតមជ្ឈមណ្ឌលAC-PHEEDហើយបានសន្យាជួយដើម្បីអោយវាដំណើរការ។
ចំណែកកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្តល់១លានដុល្លារសំរាប់មូលនិធិឆ្លើយតបរបស់ប្លុកនេះនិង៥លានដុល្លារទៀត ជាគ្រឿងបរិក្ខាសំរាប់ជួយសមាជិកអាស៊ានប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩និងរើបរើចេញពីកូវីដ១៩។
នៅជំនួបអាស៊ាន-កូរ៉េខាងត្បូងលើកទី២១ ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូ ជែអ៊ីន បាននិយាយថា ប្រទេសលោកមានបំណងធ្វើការជាមួយអាស៊ាន ដើម្បីជម្នះការប្រឈម បង្កឡើងដោយកូវីដ១៩។
សូមបញ្ជាក់ថា ជំនួនកំពូលទាំងពីរត្រូវបានរៀបចំធ្វើនៅក្រៅជំនួបកំពូលអាស៊ានលើកទី៣៧តាមអនឡាញនៅប្រទេសវៀតណាមចាប់ពីថ្ង១២ដល់១៥វិច្ឆិកា៕