ជន​ចាស់ជរា គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន ជនពិការ ៣០ គ្រួសារ បានទទួល​អំណោយ​របស់ រាជរដ្ឋាភិបាល​

ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នាំងៈ អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ មួយចំនួន របស់​រាជ​រដ្ឋា ភិ​បាល តាមរយៈ​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង​ត្រូវបាន នាំយក ទៅ​ចែកជូន​ដល់ ប្រជាពលរដ្ឋ ងាយ​រងគ្រោះ ក្នុងនោះ​មាន ជន​ចាស់ជរា គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន ជនពិការ ៣០ គ្រួសារ នៅ​ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នា​រសៀល ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ។​

​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈ ប្រជាពលរដ្ឋ​មួយចំនួន​តូច នៅ​ខេត្តកំពង់ឆ្នាំង ជួប​ការលំបាក ខ្វះខាត​ជីវភាព ហើយ​ដើម្បី​សម្រួល​នូវ ការលំបាក​នេះ រាជរដ្ឋាភិបាល បានផ្តល់​អំណោយ​តាមរយៈ​មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត ដើម្បី​ជួយ​ដល់​គ្រួរ​សារ ងាយ​រងគ្រោះ នៃ​គម្រោង​សុខ​មាល ភាព​សង្គម សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ឆ្នាំង ជា​គ្រួសារ​ចាស់ជរា ជួប​ការលំបាក ស្ត្រី​មេម៉ាយ ជនពិការ ។ អំណោយ​ដែល​បាន​ផ្តល់ជូន នាពេលនេះ មាន​ចំនួន ៣០ គ្រួសារ ក្នុង​មួយ​គ្រួសារៗ ទទួលបាន មី​១​កេស ត្រីខ​១​យួរ ប្រេងឆា​១​ដប សាប៊ូ​៤​ដុំ ក្រ​ម៉ា​១​និង ថវិកា ។​

​នៅក្នុង​ពិធី​ចែក​អំណោយ​នោះ ក៏មាន​វត្តមាន លោកស្រី កែ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល កំពង់ឆ្នាំង លោកស្រី ឈឹម ស្រីមុំ ភរិយា​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង លោកស្រី តុង ណា​រី លោកស្រី ប៉ាល់ យឿន លោកស្រី ឈុំ ចាន់​សុខ​សមាជិក​ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង​ផងដែរ​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...