ភេសជ្ជៈ​ដែល​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បាន​យ៉ាង​ឡូយ​

1341
ចែករម្លែក
  • 1
    Share

កម្រិត​ដ៏​ខ្ពស់​នៃ​កូ​ឡេ​ស្តេ​រ៉ុល អាក្រក់​និង​កូ​ឡេ​ស្តេ​រ៉ុល​សរុប​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺ​ដាច់ សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​បាន​។ កូ​ឡេ​ស្តេ​រ៉ុល​សរុប​រួមមាន​ទាំង​កូ​ឡេ​ស្តេ​រ៉ុល អាក្រក់​និង​ល្អ ។ យោង​ទៅ តាម​ការសិក្សា​បានឱ្យដឹងថា របប​អាហារ​ដើរតួនាទី​សំខាន់​ណាស់ ក្នុងការ​បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​។ តាមរយៈ​ការបន្ថែម​ភេសជ្ជៈ​ពិសេសៗ វា​អាចជួយ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​របប អាហារ​ដែល​អ្នក​ញ៉ាំ​បាន ។
​ ​
​ទឹក​ខ្ញី​
​ខ្ញី​ត្រូវបាន​គេ​ប្រើប្រាស់​ជា​ឱសថ ព្យាបាល​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ជាពិសេស​ការ​រាករូស និង​ចង្អោរ​តែម្តង ។ ការស្រាវជ្រាវ​ដំបូង​បានបញ្ជាក់ ថា​តែ​ខ្ញី​ក៏​អាចជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល និង​បង្ការ​ការ​ក្រិន​រឹង​សរសៃឈាម​បាន ។ យក​ល្អ​គួរតែ​កុំ​ញ៉ាំ​ច្រើនជាង ៤​ក្រាម​អី ជា​រៀងរាល់ថ្ងៃ ។
​ ​
តែ​បៃតង​
​អត្ថប្រយោជន៍​មួយ​នៃ​ការ​ញ៉ាំ តែ​បៃតង គឺ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ។ អ្នក​ញ៉ាំ​តែ​បៃតង ប្រហែលជា ទទួលបាន​ប្រយោជន៍​ច្រើនជាង​នេះ ទៅទៀត​នោះ គឺ​បន្ថយ​ការ​ប្រឈម​នឹង មហារីក និង​ជំងឺ​បេះដូង​។ តែ​បៃតង​មាន កម្រិត​សារធាតុ​អង់​ទី​អុកស៊ីដ​ង់​មួយ ឈ្មោះថា Polyphenols ខ្ពស់បំផុត​។ តាម​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា តែ​បៃតង​អាច​បញ្ចុះ កូ​ឡេ​ស្តេ​រ៉ុល​សរុប និង កូ​ឡេ​សេ​រ៉ុល​អាក្រក់​បាន ។ ប៉ុន្តែ​វា​បែរជា​ជួយ​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល ល្អ​ក្នុង​ឈាម​វិញ ។ សារធាតុ Polyphenols ជួយ​ពោះវៀន​មិនឱ្យ​បឺត​ស្រូប​កូ​ឡេ​ស្តេ​រ៉ុល ពី​ចំណីអាហារ​ឡើយ ៕ ដោយ​: health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម