Home ព័ត៌មានអន្តរជាតិ ប្រមុខ​មន្ទីរ...

ប្រមុខ​មន្ទីរ​បញ្ច​កោណ​ថ្មី​ធានា​អះអាង​ថា​យោធា​អាម៉េរិក “​នៅតែ​ខ្លាំងក្លា​”

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ ប្រមុខ​មន្ទីរ​បញ្ច​កោណ​ថ្មី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​វិច្ឆិកា​ថា យោធា​អាម៉េរិក​មិន​បាន​ចុះ​ខ្សោយ​ទេ​បន្ទាប់​ពី​បរាជ័យ​នៃ​ការបោះឆ្នោត​របស់​ប្រធានាធិបតី​​ដូ​ណា​ល់ ត្រាំ និង​ការផ្លាស់ប្តូរ​តំណែង​ភ្លាមៗ​លើ​មន្ត្រី​ការពារ​ជាតិ​កំពូលៗ​របស់គាត់​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ស្តីទី លោក​គ្រីស្តូហ្វើ មី​ល​ល័​រ បាន​និយាយថា​”​ខ្ញុំ​ចង់​ធានា​ដល់​សាធារណជន​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់​យើង​ថា​ក្រសួង​ការពារជាតិ​នៅតែ​រឹងមាំ​និង​បន្ត​ការងារ​ដ៏​សំខាន់​​របស់ខ្លួន​ក្នុង​ការការពារ​មាតុភូមិ ប្រជាជន​និង​ផលប្រយោជន៍​របស់​យើង​នៅ​ជុំវិញ​ពិភពលោក​”​។​

​លោក​មី​ល​ល័​រ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៅ​ថ្ងៃទី ០៩ វិច្ឆិកា​បន្ទាប់ពី​លោក​ត្រាំ​បាន​បណ្តេញ​លោក ម៉ាក អ៊ី​ស​ភើ ដែល​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទី ៤ ក្នុង​រយៈពេល ៤ ឆ្នាំ​។​

​ដោយ​គ្មាន​បទពិសោធន៍​ក្នុង​ការគ្រប់គ្រង​កងកម្លាំង​ដ៏​ធំធេង​ដូចជា​មន្ទីរបញ្ច​កោ​ណ លោក​មី​ល​ល័​រ ដែល​ជា​អតីតមន្ត្រី​កងកម្លាំង​ពិសេស​និង​ជា​អ្នកជំនាញ​ប្រឆាំង​ភេរវកម្ម​នៅ​សេត​វិមាន​ទំនងជា​នឹង​ត្រូវ​​ជំនួស​តំណែង​ក្នុងពេល​ឆាប់ៗ​នេះ បន្ទាប់​ពី​ប្រធានាធិបតី​ជាប់ឆ្នោត​លោក ចូ បៃ​ដិន ចូលកាន់​តំណែង​នៅ​ថ្ងៃទី ២០ ខែ​មករា​។​

​ប៉ុន្តែ​ការមកដល់​របស់​គាត់​នៅ​មន្ទីរ​បញ្ច​កោណ​រួមជាមួយ​អ្នក​ស្មោះត្រង់​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មាន​បទពិសោធ​តិចតួច​នៃ​ក្រសួង​ការពារជាតិ​បាន​បង្ក​ការព្រួយបារម្ភ​ថា​ស្ថាប័ន​យោធា​អាម៉េរិក​អាច​​នឹង​ឆ្លងកាត់​ការដឹកនាំ​ដ៏​ទន់ខ្សោយ​ជាច្រើន​សប្តាហ៍​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ លោក​មី​ល​ល័​រ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅកាន់​ប្រមុខ​ការពារ​ជាតិ​នៅ​បារាំង​ ​អង់គ្លេស​និង​អាល្លឺម៉ង់ ហើយ​គ្រោង​នឹង​និយាយ​នៅ​យប់​ថ្ងៃ​សុក្រ (​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​កម្ពុជា​)​ជាមួយ​​ប្រមុខ​អង្គការ​ណា​តូ​លោក ជេ​ន ស្តូល​ថិ​ន​បឺក ដើម្បី​ធានា​អះអាង​ជា​ថ្មី​ដល់​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​៕

​ប្រមុខ​មន្ទីរ​បញ្ច​កោណ​ថ្មី លោក គ្រីស្តូហ្វើ មី​ល​ល័​រ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...