ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឯកអគ្គរដ្ឋទូត
(អែក-អ័ក-គៈ-រ័ត-ឋៈទូត)
នាមសព្ទ
( បា. ស. ) រដ្ឋទូតឬរាជទូតថ្នាក់ខ្ពស់ ( សុទ្ធតែមានឋានៈជា ឯកឧត្តម, ដែលប្រើអក្សរសង្ខេបថា ឯ. ឧ. ) ។
ឯកអគ្គរាជទូត
(អែក-អ័ក-គៈ-រាជៈ–)
( ម. ព. ឯកអគ្គរដ្ឋទូត ) ។
ឯកឧកញ៉ា
នាមសព្ទ
ពាក្យសម្រាប់ប្រើរៀងពីខាងដើមឋានន្តរនៃមន្ត្រីមានស័ក្ដិខ្ពស់
ឯកឧត្ដមនាយករដ្ឋមន្ត្រី, ឯកឧត្ដមឧត្ដមសេនីយឯក…។ ទាំងពីរពាក្យ ប្រើអក្សរសង្ខេបថា ឯ. ឧ. ដូចគ្នា ( បារ. Excellence, Son–, S.E. ) ។ ប៉ុន្តែ ឯកឧកញ៉ា ប្រើតែក្នុងរជ្ជកាលសម័យបុរាណព្រេងនាយ, គេនិយាយកាត់ខ្លីថា លោកឯកឧក, សម័យបច្ចុប្បន្ននេះ ប្រើពាក្យ ឯកឧត្តម ( ឯ. ឧ. ) ។
ឯកឧត្ដម
(អែក-អ៊ុត ដំ)
( ម. ព. ឯកឧកញ៉ា ) ។
ឯតទគ្គៈ
(អេ-តៈទ័ក-គៈ)
នាមសព្ទ
( បា. ឯតទគ្គ < ឯត ” នេះ; នុះ ” + ទ –អាគម + អគ្គ ” ខ្ពស់, ខ្ពង់ខ្ពស់, ឧត្តម; លើស “; សំ. ឯតទគ្រ < ឯតត៑ > ឯតទ៑ + អគ្រ ” បុគ្គលនុះលើសគេ ” ) អ្នកដែលគេលើកថាលើសលែងឬប្រសើរជាងគេខាងមុខការឬក៏ចំណេះវិជ្ជាណាមួយ : គ្រូបង្រៀននុះ រាជការលើកជាឯតទគ្គៈខាងវិជ្ជាលេខ ( បើស្ត្រីជា ឯតទគ្គា ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ សរសេរជា ឯតទគ្គ ( អេ-តៈទ័ក-គៈ ), ដូចជា ឯតទគ្គដ្ឋាន ទីជាឯតទគ្គៈ ។ ឯតទគ្គបុគ្គល ឬ –បុរស បុគ្គលឬបុរសជាឯតទគ្គៈ ។ ឯតទគ្គភាព ភាពជាឯតទគ្គៈ ។ល ។ ( ព. កា. ) : ពួកសាស្ត្រាចារ្យ ដែលនៅធ្វើការ ក្នុងវិទ្យាល័យ នុះគេសុទ្ធតែ មានវិទ្យាថ្លៃ ទាន់កាលសម័យ នៃការសិក្សា
ឯតទគ្គ–
( មើលក្នុងពាក្យ ឯតទគ្គៈ ) ។