គណបក្ស NLD ជា​ជ័យលាភី​ផ្លូវការ​នៃ​ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​យ៉ាំងហ្គោន ៖ គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​មី​យ៉ាន់​ម៉ា​បាន​បញ្ជាក់​ជា​ផ្លូវការ​នូវ​ជ័យជម្នះ​របស់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD)​របស់​លោកស្រី​អ៊ុង​ សាន ស៊ូ​ជី កាលពី​ថ្ងៃ​សុក្រ (១៣ វិច្ឆិកា​) ខណៈ​យោធា​ដ៏​មាន​ឥទ្ធិពល​មិន​រវល់​នឹង​ការទាមទារ​របស់​អ្នក​ខ្លះ​ដើម្បី​ឱ្យ​រៀបចំ​ការបោះឆ្នោត​ទូទៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​ឡើងវិញ​។​

​នៅ​រសៀល​ថ្ងៃ​សុក្រ គណបក្ស NLD បានឈ្នះ​ជា​ផ្លូវការ​យ៉ាងហោច​ណាស់​ចំនួន ៣៨៤ អាសនៈ​ក្នុង​ចំណោម ៤៧៦ អាសនៈ​ដែល​ដាក់​ឱ្យ​ប្រជែង​គ្នា​ដែល​លទ្ធផល​នេះ​បានធ្វើឱ្យ​បក្ស​សម្រេច​សមិទ្ធផល​ល្អប្រសើរ​​ជាង​ការបោះឆ្នោត​ឆ្នាំ ២០១៥​។​

​ការបោះឆ្នោត​លើក​ទី ២ ចាប់តាំងពី​ការបញ្ចប់​ការគ្រប់គ្រង​ដោយ​របប​យោធា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​ធ្វើឡើង​ចំ​ពេល​កំពុង​មាន​ជំងឺ​រាតត្បាត​កូវី​ដ​១៩ ប៉ុន្តែ​ជា​ការបោះឆ្នោត​ដែល​អ្នក​បោះ​​ឆ្នោត​ជា​ទូទៅ​ចង់​បាន​ដើម្បី​ប្រគល់​អាណត្តិ​ដ៏​រឹងមាំ​ដល់​គណបក្ស NLD នៅក្រោម​ប្រព័ន្ធ​ចែក​អំណាច​របស់​ប្រទេស​។​

​រដ្ឋធម្មនុញ្ញ​ព្រាង​ដោយ​របប​យោធា​ឆ្នាំ ២០០៨ ធានា​ការគ្រប់គ្រង​ដោយ​យោធា​ចំនួន​មួយ​ភាគ​បួន​នៃ​អាសនៈ​សភា​ទាំងអស់​ក៏​ដូចជា​កាន់​កិច្ចការ​សំខាន់​នៅ​ក្រសួង​ការពារជាតិ ក្រសួង​កិច្ចការ​ព្រំដែន និង​ក្រសួង​មហាផ្ទៃ​។​

​អ្នកចាញ់​ធំ​បំផុត​នៅក្នុង​ការបោះឆ្នោត​ថ្ងៃទី ៨ ខែ​វិច្ឆិកា​គឺ​គណបក្ស​សាមគ្គីភាព​សហភាព​និង​ការអភិវឌ្ឍ (USDP) ដែល​គេ​មើលឃើញថា​ជា​តំណាង​របស់​យោធា​ដែល​មនុស្ស​ភាគច្រើន​យល់ថា​នឹង​​ឈ្នះ​អាសនៈ​ជាច្រើន​ដោយ​សុវត្ថិភាព ប៉ុន្តែ​ចុងក្រោយ​ត្រូវ​ដណ្តើម​យក​ដោយ​គណបក្ស NLD ទាំងអស់​៕

​បក្ស NLD​របស់​លោកស្រី​ស៊ូ​ជី​ឈ្នះ​ការបោះឆ្នោត​ជា​ផ្លូវការ​នៅ​មី​យ៉ាន​ម៉ា​សម្រាប់​អាណត្តិ​ទី​២

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តុលាការ​ឃុំខ្លួន អ្នកម៉ៅក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...

ព្រឹត្តិការណ៍​សហគមន៍ ២៨ វ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...