Home ព័ត៌មានជាតិ សន្តិសុខ ស្រវឹង​បើករថយ...

ស្រវឹង​បើករថយន្ត បុក​ម៉ូតូ​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​

ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ បុរស ជា​ជាងផ្សារដែក​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅក្នុង​ករណី​គ្រោះ ថ្នាក់​ចរាចរណ៍ រវាង​រថយន្ដ និង​ម៉ូតូ ក្នុងទិសដៅ​ស្របគ្នា កាលពី​វេលា​ម៉ោង ១០​និង​៣៥ នាទី យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១២០-១២១ ស្ថិតក្នុង​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយរៀង ។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង បានឱ្យដឹងថាៈ រថយន្ដ​បង្ក​ម៉ាក LEXUS RX300 ពណ៌​ទឹកមាស ពាក់​ផ្លាកលេខ ភ្នំពេញ 2BI 0746 បើកបរ​ដោយ ឈ្មោះ ប៉ូច ចាន់ ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ជាងឈើ រស់នៅ​ភូមិ​គោ​ក្រោក ឃុំ​គោក​ខ្ចក ស្រុក​កំពង់ត្របែក ខេត្ត​ព្រែ​វែង បើកបរ​ពី​ទិស​ខាងលិច ទៅខាង​កើត អ្នកបើកបរ គ្មាន​របួស រថយន្ដ​ខូចខាត​ធ្ងន់​។ អ្នករួមដំណើរ​ឈ្មោះ នឿន វុទ្ធី ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​ជាជាង ឈើ រស់នៅ​ភូមិ​អង្គរមាស ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល គ្មាន​របួស ។ រថយន្ដ​បង្ក​ម៉ាក LEXUS RX300 បាន​បើក​បុក​ម៉ូតូ​ម៉ាក ហុងដា សេ ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ស្វាយរៀង 1O9127 ពីក្រោយ​ពេញទំហឹង បណ្ដាលឱ្យ​អ្នកបើក​ម៉ូតូ ឈ្មោះ ហែ​ន សុក​ជា ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ ជាជាង​ដែក រស់នៅ​ភូមិ​មេភ្លើង សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដែល​បើក​ស្រប​ទិស​គ្នា​នោះ (​ពាក់មួក​សុវត្ថិភាព​) ស្លាប់ នៅ​កន្លែងកើតហេតុ ហើយ​ម៉ូតូ​ខូចខាត​ធ្ងន់ ។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ មូលហេតុ អ្នកបើកបរ​រថយន្ដ បើកបរ​ក្នុងស្ថានភាព​ស្រវឹង (១,១០ mg/L) បុក​ម៉ូតូ ពីក្រោយ ។

​សមត្ថកិច្ច បាន​បន្ថែមទៀតថាៈ អ្នកបើកបរ​រថយន្ត ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន ក្រុង​ស្វាយរៀង ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី ។ រីឯ​មធ្យោបាយ រក្សាទុក​នៅ​អធិការដ្ឋាន ក្រុង​ស្វាយរៀង ។ ចំណែក​សាកសព ត្រូវបាន​ប្រគល់អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​រ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

«​យុទ្ធនាការ​ភ្នំពេញ​ស្អា...

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ...

ត្រាំ​ថាបៃ​ដិន​អាច​ចូលសេត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...