ស្ត្រី​ម្នាក់​ដើរ​ទិញ​អេតចាយ​ត្រូវ​ខ្យល់គរ​ដួល​ស្លាប់​កណ្ដាលផ្លូវ​នៅ​ស្រុក​ភ្នំស្រួច​

1269
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ស្ត្រី​ក្រីក្រ​ម្នាក់​ដើរ​ទិញ​អេតចាយ​អត់​បាន​ហូបបាយ​ត្រូវ​ខ្យល់គរ​ស្លាប់ នៅ​ពាក់​កណ្ដាលផ្លូវ ដែល​ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៣-១០៤ ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៨​វេលា​។​

​តាម​សម្តី​អ្នកឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​ស្ត្រី​ម្នាក់​ឈ្មោះ​អ៊ុក ថន អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច មុខរបរ​ជា​អ្នកទិញ​អេតចាយ​ហើយ​មាន​ជំងឺ​ជាប់​ខ្លួន​ទៀត បាន​ដឹក​អេតចាយ​យកមក​លក់ នៅ​ផ្សារ​ពេជ្រនិល​លុះ​មកដល់​ចំណុច​ខាងលើ ស្រាប់តែ​ងងឹត រួច​ក៏​ដួល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្តង​។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យឃើញថា សព​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ប្រាកដ​មែន ដោយ​មិន​ជាប់​ពាក់​ពន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។ ចំពោះ​ករណី​ខាងលើនេះ មន្ត្រីនគរបាល​ជំនាញ​បានប្រគល់​សាកសព​ទៅ​ក្រុមគ្រួសារ​ចាត់ចែង ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម