បើករថយន្ត​បុក​រោង​កម្មករ​ស្នាក់នៅ​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​និង​បុរស​ម្នាក់​របួសធ្ងន់​

184

ដោយៈ​ស​រិ​ទ្ធ​/ព្រះសីហនុ​:បុរស​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ជ្រុល​ចង្កូត​ទៅបុក​រោង​កម្មក​រ​ស្នាក់​បណ្តាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​និង​បុរស​ម្នាក់​រងរបួស​ធ្ងន់​កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​នៅ​ចំណោត​ទី​២​អា​ឡាំង​ឌឺ​ឡុង​ស្ថិត​ក្នុងភូមិ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​គ្រោះថ្នាក់​នេះ​បង្កដោយ​រថយន្ត​កូ​រ៉ូ​ណា​ពណ៌ ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AZ0264​ជា​រថយន្ត​កម្ម​សិទ្ធរ​បស់​ក្រុមហ៊ុន​បេតុង​អ៊ុយប៉ាង​។​អ្នកបើកបរ​ឈ្មោះ WANG XUSHENG អាយុ ៣០​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​11260079 ។ ក្នុង​រថយន្ត​មាន អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ZHANGQI​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​ជនជាតិ​ចិន​ដូចគ្នា​។​ពួកគេ​មានមុខរ​បរជា​បុ​គ្ក​លិ​ក​ក្រុមហ៊ុន​បេតុង​អ៊ុយប៉ាង​និង​ស្នាក់នៅ​បច្ចុប្បន្ន​ភូមិ​១​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​។​ពេល​កើតហេតុ​រថយន្ត​មាន​ទិសដៅ​ពី​ភ្នំ​៩៦​ឆ្ពោះទៅ​អូរត្រេះ​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ចង្កូត​ទៅបុក​នឹង​រោង​កម្មករ​បណ្តាល​ឲ្យ​ឈ្មោះ​នឹម​អៀ​ប​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​របួសធ្ងន់​និង​ប្រពន្ធ​ឈ្មោះ​ឆាន​រី​អាយុ​៤៧​ឆ្នាំ​ស្លាប់​ភ្លាមៗ​។​អ្នក​ទាំងពីរ​មាន​មុខរបរ​កម្មករ​ស្នាក់នៅ​បច្ចុប្បន្ន​ភូមិ​៦​សង្កាត់​លេខ​៤​ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ខេត្ត​ត្បូងឃ្មុំ​និង​អ្នករងរបួស​ធ្ងន់​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ៕PC