Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ចិន...

ឃាត់ខ្លួន​ចិន​ប្រាំមួយ​នាក់​ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​

​ដោយៈ​ស​រិ​ទ្ធ​/​ព្រះសីហនុៈជនជាតិ​ចិន​ចំនួន​ប្រាំមួយ​នាក់​បាន​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជ អាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​បុរី​គុជ​អាស៊ី ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។​

​ការឃាត់ខ្លួន​នេះ​គឺ​យោងតាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ឡេង ស៊ីវ​វុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​អាជីវករ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ពាក់ព័ន្ធ​នឹង ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​គាស់​ទម្លុះទម្លាយ​) នៅ​ចំណុច​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​

​សម្ភារ​បាត់បង់​រួមមានៈ ១-​បន្តោង​ខ្សែក​ពេជ្រ​ចំនួន​បី ,២-​ចិញ្ចៀនពេជ្រ​ចំនួន​បី​វង់​,៣-​ក្រវិល​ពេជ្រ​ចំនួន​បួន​គូ​,៤-​កងដៃ​ពេជ្រ​មួយ​,៥-​ត្បូង​ចម្រុះ​ចំនួន​២៥​គ្រាប់​,៦-​ចិញ្ចៀនមាស​ចំនួន​មួយ​វង់​,៧-​ក្រវិល​មាស​មួយគូ​,៨-​ក្រវិល​ផ្លា​ទីន​ប្រាំបី​គូ​, ៩-​ខ្សែក​ផ្លា​ទីន​ចំនួន​ប្រាំពីរ​ខ្សែ​,១០-​កងដៃ​ផ្លា​ទីន​ចំនួន​ប្រាំពីរ​កង​(១​ឈុត​),១១-​ខ្សែដៃ​ផ្លា​ទីន​បួន​ខ្សែ​,១២-​ប្រាក់​ដុល្លារ​អាម៉េរិក​ចំនួន​៥០០​ដុល្លារ​និង​សម្ភារ​មានតម្លៃ​មួយចំនួនទៀត​។​

​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​នេះ កម្លាំង​ការិយាល័យ​ជំនាញ​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ ទាំង​៦​នាក់​នេះ​ដើម្បី​បន្ត​នីតិវិធី នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

EL : Arsenal, Leicester គ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

រថយន្ត​ចេញពីផ្ទះ​សំណាក់ ស...

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ រថ...

លួចបាន​ភ្លាម បម្រុង​ដឹក​ច...

​ដោយៈ វណ្ណៈ/ព្រះសីហនុៈ លោ...

ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រ...

​ប្រែ​សម្រួលៈ​វាសនា​/​ញូវ...