Home ព័ត៌មានជាតិ នយោបាយ ការធ្វើ​តេស្ត...

ការធ្វើ​តេស្ត​លើក​ទី​បី​លើអ្នក​ពាក់​ព័​ន្ធព្រឹត្តិការណ៍​៣​វិច្ឆិកា​គឺ​អវិជ្ជមាន​ទាំងអស់​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំំ​ពេញៈនៅ​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា នេះ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​ជា​លើក​ទី​៣​។​
​ជា​លទ្ធផល​ទាំង​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏ដូចជា​បងប្អូន​នៅ​ជុំវិញ​គឺ​អវិជ្ជមាន​កូ​វីដ​-១៩​ទាំងអស់​។​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នាពេល​មុននេះ​។​

​សម្តេច​តេ​ជោ​បន្តថា​”​ខ្ញុំ​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​បងប្អូន​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ជាមួយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​ហើយ​សង្ឃឹមថា​លទ្ធផល​នឹង​អវិជ្ជមាន​ទាំងអស់គ្នា​។ ទោះយ៉ាងណា​ក៏ដោយ ខ្ញុំ​នឹង​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​រហូតដល់​ថ្ងៃទី​១៨ វិច្ឆិកា ដែល​នឹងត្រូវ​ធ្វើតេស្ត​លើក​ទី​៤ និង​ជា​លើកចុងក្រោយ ដែល​ខ្ញុំ​សង្ឃឹមថា​នឹងមាន​លទ្ធផល​អវិជ្ជមាន​ទាំង​ខ្ញុំ​និង​ភរិយា ព្រមទាំង​បងប្អូន​ប្រមាណ​៩០០​នាក់​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងពេល​ជាមួយគ្នា​ពីថ្ងៃ​ទី​៤ វិច្ឆិកា​២០២០ ដែល​នឹង​ធ្វើឱយ​ការព្រួយបារម្ភ​អំពី​កូ​វីដ​-១៩​ត្រូវបាន​កាត់បន្ថយ​នៅក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្តាល​ដែល​នឹង​អាច​ឈានទៅ​បើក​សាលារៀន​ឡើងវិញ​សម្រាប់​ការសិក្សា​របស់​កូនចៅ​យើង​”​។​

​សម​ម្តេច​បានបញ្ជាក់​ជា​ចុងក្រោយ​ថា​”​ខ្ញុំ​និង​ភរិយា​សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​បារម្ភ​អំពី​សុខភាព​និង​ជូនពរ​ដល់​ខ្ញុំ​និង​ភរិយា​”៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឥណ្ឌា​ឈាន​ចូល​កំណើន​អវិជ្...

​ប្រែ​សម្រួលៈ​វាសនា​/​ញូ​...

បិទ​ការធ្វើ​ចរាចរណ៍​កំណាត...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...