ប្រែសម្រួល : កញ្ញាដាលីស/ថៃ ៖ អតីតជ័យលាភីលេខ ១ ពិភពលោក និងជាម្ចាស់ជើងឯកពិភពលោក២សម័យ នាង អារីយ៉ា ជូតានូង៉ាម និងប្អូនស្រីរបស់នាងឈ្មោះ ម៉ូរីយ៉ា បានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយបានដកខ្លួនចេញពីព្រឹត្តិការណ៍ LPGA Tour នាសប្តាហ៍ក្រោយនៅរដ្ឋផ្លរីដា ពោលគឺកម្មវិធីប្រកួតដណ្តើមពានរង្វាន់ Pelican Women ។
នាងអារីយ៉ាបានបង្ហោះលើទំព័រហ្វេសប៊ុករបស់នាងនៅប្រទេសថៃនៅថ្ងៃសៅរ៍នេះថា “ទោះបីជាយើងមានការប្រុងប្រយ័ត្នខ្ពស់ក៏ដោយ ក៏ប៉ុន្តែជាអកុសល ម៉ូ (ម៉ូរីយ៉ា) និងរូបខ្ញុំបានធ្វើតេស្តវិជ្ជកូវីដ១៩។ ឥឡូវនេះ យើងកំពុងបង្ខាំងខ្លួនឯងនិងធ្វើការងារលើការតាមដានអ្នកដែលបានប៉ះពាល់ជាមួយ”។
បងប្អូនស្រីនេះបាននិយាយថា ពួកនាងបានឆ្លងជំងឺនេះកាលពីដើមសប្តាហ៍នៅសហរដ្ឋអាម៉េរិក ប៉ុន្តែមិនបានផ្តល់ព័ត៌មានបន្ថែមទេ។
នាងអារីយ៉ា ដែលបានឈ្នះពានរង្វាន់ British Open ឆ្នាំ ២០១៦ និង Women’s Open ឆ្នាំ២០១៨ នៅសហរដ្ឋអាម៉េរិកបាននិយាយថាស្ថានភាពរបស់នាងមានភាពប្រសើរឡើងប៉ុន្តែនាងលែងដឹងរស់ជាតិអាហារ និង ពិបាកដកដង្ហើម៕
នាងអារីយ៉ា (ឆ្វេង) និងប្អូនស្រី ម៉ូរីយ៉ា ឆ្លងកូវីដ១៩ពីអាម៉េរិក