Home ព័ត៌មានជាតិ សេដ្ឋកិច្ច ប្រជាកសិករ​ក្...

ប្រជាកសិករ​ក្នុង​ខេត្តកំពង់ឆ្នាំង​សប្បាយចិត្ត​ដោយ​ទទួលបាន​ទិន្នផល​ស្រូវ​ល្អ​ជាង​ឆ្នាំមុន​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: ប្រជាកសិករ​នៅក្នុង​ខេត្តកំពង់ឆ្នាំង សប្បាយ​សាទរ​ផល​ស្រូវ​រដូវវស្សា​ទទួលបាន​ទិន្នផល​ខ្ពស់​នៅក្នុង​ឆ្នាំនេះ​។​

​ប្រជាកសិករ​នៅក្នុង​ភូមិ​ប្រចាក់​ឃុំ​ព្រៃ​មូល​ស្រុក​រលាប្អៀរ​ខេត្តកំពង់ឆ្នាំង បាន​និយាយ​ឲ្យ​ភ្នាក់ងារ​រស្មី​កម្ពុជា​ដឹង​ទាំង​ទឹ​មុខ​សប្បាយ​រី​រាយ​ថា ពួកគាត់​សប្បាយរីករាយ​ណាស់ ខណៈដែល​ផល​ស្រូវ​ទទួលបាន​ទិន្នផល​ខ្ពស់​ខុសពី​ឆ្នាំ​កន្លងទៅ​។​

​ពួកគាត់​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ដើមរដូវ​ពួកគាត់​ហាក់ដូចជា​បាក់​ទឹកចិត្ត​ដែលមាន​ភ្លៀង​ធ្លាក់​តិចតួច​បំផុត តែ​លុះដល់​ពាក់កណ្តាល​ឆ្នាំ ភ្លៀង​បាន​បង្អុរ​ចុះ​ចាំ​ខ្លាំង​ធ្វើ​ឲ្យ​កន្លែង​មួយចំនួន មានការ​ជន់​លិច​ហើយ​ការ​ជន​លិច​ស្រូវ​ទាំងអស់​ហ្នឹង មិនបាន​ធ្វើឱ្យ​មានការ​ខូចខាត​នៅឡើយ​ស្រូវ​បែក​គុម្ព​ល្អ ធ្វើ​ឲ្យ​ពួកគាត់​មានសង្ឃឹម​ឡើងវិញ​យ៉ាងខ្លាំង ហើយ​ស្រូវ​ដែល​ពួកគាត់​កំពុង​ចូល​នេះ​ទទួលបាន​ទិន្នផល​ល្អ​ខុសពី​ការ​ស្មាន​របស់​ពួកគាត់​ទៀត​។

​ប្រជាពលរដ្ឋ​តែ​កំពង់តែ​ច្រូតស្រូវ​បាន​និយាយ​អះអាង​ទាំង​ទឹកមុខ​រីករាយ​ថា ឆ្នាំនេះ​ស្រូវ​របស់គាត់​បានទទួល​ផល​ល្អ​ណាស់​ព្រោះ​ភ្លៀង​បាន​ធ្លាក់​មក​គ្រប់គ្រាន់​ បើ​ធៀប​នឹង​ថ្នាក់​ឆ្នាំ​ចាស់​ផល​ស្រូវ​ឆ្នាំនេះ​បានល្អ​ជាង​ ហើយ​ការ​ច្រូត​របស់​ពួកគាត់​បាន​ពេញ​ពេញដៃ​ផងដែរ​។​

​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង​លោក ងិន ហ៊ុន បាន​ឲ្យ​ដឹង​តាមរយៈ​ទូរស័ព្ទ​ថ្ងៃនេះ​ថា ស្ថានភាព​របប​ទឹកភ្លៀង​ដែល​ទទួលបាន​នៅ​ដើមឆ្នាំ​ជា​មធ្យម​ប្រមាណ​ជា ១៣០​មី​ល្លី​ម៉ែត្រ គឺ​វា​ច្រើនជាង​ឆ្នាំ​ចាស់​ធ្វើ​ឲ្យ​បងប្អូន​កសិករ​បង្កប​ង្កើ​ន​ផល​បាន​ច្រើន​និង​ទទួល​ទិន្នផល​ខ្ពស់​ផងដែរ​។​

​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ មា​ញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង​លោក ងិន​ហ៊ុន ក៏បាន​ឱ្យបាន​អោយដឹង​ផងដែរ​ថា ដំណាំ​ស្រូវវស្សា​ក្នុងឆ្នាំនេះ​ទទួលបាន​ផល​ល្អ ដោយសារ​ឆ្នាំនេះ​របប​ទឹក ភ្លៀង​គ្រប់គ្រាន់​ស្ទើរ​នៅ​គ្រប់​ទីកន្លែង ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​ក្នុងនោះ​ក៏មាន​ផលប៉ះពាល់​មួយចំនួន​ផងដែរ​ដោយសារ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា ទឹកជំនន់​ឆ្នាំនេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ប្រមាណ​ជា ១,៣៨៣​ហិកតា និង​ផ្ទៃដី​ខូចខាត​ចំនួន​៩៣៨ ហិកតា នៅក្នុង​៥​ស្រុក និង​ក្នុង​ក្រុង​កំពង់ឆ្នាំង ការខូចខាត​ភាគច្រើន​គឺ​ស្រូវ​ស្រែ​នៅតាម​ជួរ​មាត់ទន្លេ បច្ចុប្បន្ន​ខាង​មន្ទីរ​ក៏បាន​លើកសំណើរ​សុំ​ពូជស្រូវ​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​យកមក​ចែកចាយ​ជូន​ប្រជាកសិករ ដែល​រង​ការខូចខាត​ដំណាំ​ស្រូវ​ខាងលើនេះ​ផងដែរ​។ លោក​បានបញ្ជាក់​ផងដែរ​ថា តម្លៃ​ស្រូវ​ឆ្នាំនេះ​ដោយ​ស្រូវ​ស្ងួត​ធម្មតា​ថ្លៃ​១១០០​រៀល ដោយឡែក​ស្រូវ​ក្រអូប​ហើយ​ស្ងួត​លហ​អ​ថ្លៃ​១៣០០​រៀល ក្នុង​មួយ​គីឡូក្រាម គឺ​តម្លៃ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​ចាស់​កន្លងទៅ​ផងដែរ​។​

​ដោយឡែក​សម្រាប់​ខេត្តកំពង់ឆ្នាំង​នៅ​ផ្នែក​ខាងក្រោម​វិញ​ត្រូវគេ​មើលឃើញថា​ក្រោយពី​ទឹក​ស្រក​ទៅ​បណ្តើរៗ​នោះ​ប្រជាពលរដ្ឋ​ក៍​កំពុង​មមាញឹក​ភ្ជួរ​រាស់​សាបព្រោះ​ស្រូវប្រាំង​បន្តទៀត​ដោយ​ធ្វើយ៉ាងណា​បង្កើន​ផល​ស្រូវ​ឲ្យ​បាន​ច្រើន​ដើម្បី​ទ្រទ្រុង​ជីវភាព​ក្នុង​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular