អគារ​មតេយ្យ​សិក្សា​១​ខ្នង​៦​បន្ទប់​,​ម៉ាស៊ីន​អេកូ​សាស្ត្រ​១​គ្រឿង​,​អំណោយ​របស់​សម្តេច​ក្រ​ឡា​ហោម​សខេង​ត្រូវបាន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ស្រុក​កំចាយមារ​បន្ថែមទៀត​

​ព្រៃវែង​៖​អគារ​មតេយ្យ​សិក្សា​១ ខ្នង​មាន​៦ បន្ទប់​នៃ​សាលា​មតេយ្យ​ជោ​រិ៍​ក្នុងឃុំក្រញូងដែលជា​អំណោយ​ដ៏​ថ្លែ​ថ្លា​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង មហាផ្ទៃ​និង​លោកជំទាវ​ត្រូវបានធ្វើ​បិ​ធី​បញ្ចុះបឋមសិលា​សាងសង់​ការ​ពី​ថ្ងៃទី ២១ ខែវិច្ឆិកា ២០២០ ក្រោម​អធិបតីភាព​របស់លោក​បណ្ឌិត ស្តើង សុខុម ​រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំចាយមារ​ដែលជា​តំ​ណាត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ។ នៅ​ថ្ងៃ ដដែល​នោះ​ម៉ាស៊ីន​អេកូ​សាស្ត្រ​ដ៏​ទំនើប​១​គ្រឿង​ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង និង លោកជំទាវ​ក៏ត្រូវ​បានប្រគល់​ជូន​មណ្ឌល​សុខភាព​ក្របៅ​ផងដែរ​។​

​នា​ឳ​កាស​នោះ​លោក​បណ្ឌិត ស្តើង សុខុម បាន​ពាំនាំ​សេចក្តី​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ​ជូន​ចំពោះ​លោកគ្រូ​អ្នកគ្រូ​និង​បងប្អូន​ប្រជា ពលរដ្ឋ​នៅ​ទីនោះ​ដោយ​ក្តី​ស្រឡាញ់​និង​នឹករលឹក​ជាទីបំផុត ។ លោក​បណ្ឌិត ស្តើង សុខុម បានលើកឡើង​ពន្យល់​ដ​ល់បង​ប្អូន​ប្រជាពលរដ្ឋ​និង​លោកគ្រូ​អ្នកគ្រូ​ដែល​ចូល រួម​នៅក្នុង​ពិធី​នោះ​ថា​៖​ហេតុអ្វី​បានជា​សម្តេច​ក្រឡាហោម ស ខេង ផ្តល់នូវ​អគារ​១​ខ្នង​មាន​៦​បន្ទប់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅទីនេះ , ព្រោះ​សម្តេច​យល់ថា​ការ​វិ​និ យោគ​ទៅលើ​វិស័យ​អប់រំ​គឺ​បញ្ហា​អាទិភាព​បំផុត​, សូម្បី​ប្រទេស​ខ្លះ​មិនមាន​ធនធាន​សម្បូរបែប​ទេ​ប៉ុន្តែ​គេ​មាន​ធនធានមនុស្ស​គេ​យក​ធនធានមនុស្ស​ទៅ​បង្កើត​លុយ​ជា​ចំ ណូ​ល​ឲ្យ​ប្រទេស​គេ ។ ដូចគ្នានេះដែរ​បើសិនជា​ស្រុកភូមិ​យើង​មិន​អំណោយផល​លើ​ធនធានធម្មជាតិ លើ​វិស័យ​កសិកម្ម តែបើ​កូនចៅ​របស់​យើង​ដែលមាន​ចំណេះ​មាន ជំនាញ​ច្បាស់លាស់​នោះ​ពួកគេ​ពិតជា​អាច​យក​ចំណោះ​ដឹង​របស់គេ​បង្កើតបានជា​លុយ និង អភិវឌ្ឍ​ភូមិ​ឃុំ​មានការ​រីកចំរើន​ដូច​តំបន់​ជ្សេ​ងៗ​ផងដែរ ។​

​លោក​បណ្ឌិត ស្តើង សុខុម បាន​បន្តថា​៖​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅតែ​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ “​មនុស្ស​ជា​អាទិភាព​ទី ១”​។​ខណៈ​កម្ពុជា ត្រូវការ​ធនធានមនុស្ស​មានចំណេះដឹង​ជ្រៅជ្រះ​និង​មាន​ជំនាញ​ច្បាស់លាស់​បម្រើ​ដល់​និម្មាបនកម្ម​សេដ្ឋកិច្ចសំដៅ​ជំរុញ​ពិពិធ​កម្ម​សេដ្ឋកិច្ច​រត់តាម​ការប្រែប្រួល​រចនា​ស​ម្ព័ន្ធ​ស៊ីជម្រៅ​នៃ​ចរន្ត​ពិភពលោក​និង​ធ្វើឱ្យ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​កា​ន់​តែ​ល្អប្រសើរ​ឡើង ។​

​លោក​បណ្ឌិត ស្តើង សុខុម បាន​បន្តទៀតថា​៖​ថ្នាក់ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​វិស័យ​ធនធានមនុស្ស​ដោយបាន​យកចិត្តទុកដាក់ ចំពោះ​ទារក​តាំងពី​នៅក្នុង​ផ្ទៃ​ម្តាយ ដោយ​រាជរដ្ឋាភិបាល​បានធ្វើការ​ឧបត្ថម្ភ​សាច់ប្រាក់​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ចាប់តាំងពី​ពរ​ពោះ​រហូត​ទារក​មាន​អាយុ​២​ឆ្នាំ​គឺ​សំដៅ​ចង់ ឲ្យ​ទារក​ដែល​កើតមក​នោះ​មាន​សុខភាព​ល្អ កាយសម្បទា​មាំមួន ក្លាយជា​ធនធានមនុស្ស​របស់​ជាតិ ហេតុដូចនេះ​ហើយ​បានជា​រាជរដ្ឋាភិបាល​នៅតែ​បន្ត​វិនិយោគ​កាន់តែ​ច្រើន​ទៀត​ទៅក្នុង​វិស័យ​អប់រំ​និង​វិស័យ​សុខាភិបាល។ ហើ យ​វិស័យ​អប់រំ​ត្រូវបាន​យកចិត្តទុកដាក់​ពង្រឹង​ចាប់តាំងពី​ថ្នាក់​មតេយ្យ​សិក្សា​ឡើងទៅ​ព្រោះ​នៅទីនេះ​ហើយ ដែល​កុមារ​ចាប់ផ្តើម​ចេះ​ស្រឡាញ់​ចូលចិត្ត​សៀវភៅ​,​ចូលចិត្ត​ក្តារ​ចេះ​ប្រើ​ដៃ​ដើម្បី​គូស​ដើម្បី​សរសេរ ចេះ​គោរព​ចំពោះ​ឳ​ពុក​ម្តាយ​ចាស់ទុំ វា​ជា​ថ្នាល​នៃ​ការបណ្តុះ​ចិត្តគំនិត កុមារ​អោយ​ចង់​រៀន បណ្តុះ​ចិត្តគំនិត​បញ្ញា​កុមារ​ឲ្យ​ចាប់ផ្ដើម​ចេះ​មើលសៀវភៅ​និង​ចេះ​សរសេរ​អក្សរ ។ ដូចនេះ​លោកគ្រូ​អ្នកគ្រូ​មតេយ្យ​សិក្សា​ពិត​ជាមាន​សារៈសំខាន់ ខ្លាំងណាស់​។​លោកគ្រូ​អ្នកគ្រូ​នេះហើយ​បានរួម​ចំណែក​ដ៏ ធំធេង​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ដ៏​ល្អ​របស់​ជាតិ ។ លើស​នេះ​ទៀត​ក្នុង​រយៈពេល​កន្លងមក​នេះ​រាជ​រដ្ឋា​ភិ បាល​មិន​ត្រឹមតែ​គិតគូរ​ពី​បញ្ហា​តម្រូវការ​គ្រូបង្រៀន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បានគិត​គូរ​អំពី​កា​រលើ​កម្ពស់​សមត្ថភាព​និង​គុណវុឌ្ឍិ​គ្រូបង្រៀន​ថែម​ទៀតផង​។​

​លោក ស្តើង សុខុម បាន​បន្តទៀតថា​ពិតណាស់ថា​ក្រោយពី​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​ឱកាស​នៃ​ការអភិវឌ្ឍ​ក៏បាន​ចាប់​ផ្តើមឡើង​តាមរយៈ​ការដាក់ចេញនូវ​យុទ្ធសាស្ត្រ​ចតុកោណ​ជា​ដំណាក់ៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានកំណត់​យក​ឤ​ទិ​ភាព​ធំៗ​៤​គឺ​“​មនុស្ស ផ្លូវ ភ្លើង ទឹក​”​។ ជា​បន្តបន្ទាប់​វិស័យ​អប់រំ​ត្រូវបាន​ពង្រីក វិសាលភាព​របស់ខ្លួន​ពី​ទីប្រជុំជន​ទៅកាន់​តំបន់​ជនបទ​ដើម្បី​ផ្តល់ឱកាស​ដល់​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប​ទទួលបាន​ការអប់រំ​ពី​ញ្រេះ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា​ដោយ​ធ្វើឱ្យ មានការ​អប់​រំជា​មូលដ្ឋាន​យ៉ាងតិច​៩ ឆ្នាំ​ដោយ​ឥត​បង់ថ្លៃ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ រាជរដ្ឋាភិបាល​ក៏​នៅតែ​ផ្តោតលើ​ការស្វែងរក​និង​ប្រមូល​កុមារ ឱ្យបាន​ចូលរៀន​គ្រប់ៗ​គ្នា​ទោះបី​ពួកគេ​ស្ថិត​នៅទីណា​ក្នុងស្ថានភាព​បែបណាក៏ដោយ ។ ចំពោះមុខ​រាជរដ្ឋាភិបាល​ក៏​នៅតែ​បន្ត​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​របស់​វិស័យ អប់រំ​នេះ​គឺ​ដើម្បី​ធានាឱ្យមាន​តុល្យភាព​រវាង​ការពង្រឹង​គុណភាព​អប់រំ​និង​ការពង្រីក​បរិមាណ​ព្រមទាំង​ជំរុញឱ្យមាន​ការសិក្សា​រៀនសូត្រ​ពេញ​មួយជីវិត​ញ្រេះ​ការសិក្សា​រៀនសូត្រ​គឺជា​ការងារ​មួយ​គ្មាន​ទីបញ្ចប់​។ ជារួម​យើង​ឃើញថា​បរិមាណ​ក្នុង​វិស័យ​អប់រំ​បាន​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ដែល​តម្រូវឱ្យមាន​ការបង្កើន​សាលារៀន​គ្រូ បង្រៀន (​ពិសេស​នៅតាម​តំបន់​ដាច់ស្រយាល​)​និង​ការបង្កើន​មូលដ្ឋាន​សម្ភារៈ​ថែមទៀត​ដើម្បី​ដោះស្រាយ​កំណើន​សិស្ស ។

​ជាមួយគ្នានេះ​លោក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​រូបនេះ​ក៏បាន​ថ្លែង​នូវ​ការគោរព​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រីក្រសួងមហាផ្ទៃ​និង​លោកជំទាវ​ដែល​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​កសាង​នូវ​សមិទ្ធផល​សង្គម​ជាច្រើន​នៅក្នុង​ស្រុក​កំចាយមារ​និង​បានផ្តល់​នូវ​ទស្សនាទាន​ប្រកបដោយ​គតិបណ្ឌិ ត​ក្នុងការ​ដឹកនាំ​ការងារ​នៅក្នុង​មូលដ្ឋាន​ខេត្តព្រៃវែង​។ ភាព​ម៉ត់ចត់​និង​ប្រាកដប្រជា​របស់​សម្តេច​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ត្រូវបាន​ទទួល​ត្រឡប់មកវិញ​នូវ​ការ​គោរព​ស្រឡាញ់​និង​ការបោះឆ្នោត​គាំទ្រ​គ្រប់​អាណត្តិ​។​ លោក ​ស្តើង សុខុម បាន​ថ្លែង​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​លោកគ្រូ​អ្នកគ្រូ​ដែល​ចូលរួម​ក្នុង​កម្មវិធី​នោះ​ថា​ការជួយ​របស់ សម្តេច​ក្រឡាហោម ស ខេងក្នុងការ​កសាង​សាលា​ម​តេ​យ្យ​សិក្សាក៏ដូចជា​សាលាបឋមសិក្សា មធ្យមសិក្សា នៅទីនេះ​សម្តេច ​គ្មាន​បំណង​ចង់បាន​អ្វី​ពី​បងប្អូន​ដើម្បី​តបស្នង​វិញ​នោះទេ​,​សម្តេច​គ្រានតែ​ចង់ឃើញ​កូនចៅ​ប្រជាពលរដ្ឋ​របស់​យើ ងបាន​ចូល​សាលា បងប្អូន​បញ្ជូន​កូន​ទៅ​សាលា យុវជន​បាន​សិក្សា​ចប់​វិទ្យាល័យ​បន្ត​ចូល​សាកល វិទ្យាល័យនោះ​គឹជា​បំណងប្រាថ្នា​តែមួយគត់​របស់​សម្តេច​ហើយ ។ ហេតុ​ដូចនេះហើយ​បានជា​សម្តេច​ក្រឡាហោម​តែង​ណែនាំ​ឲ្យ ក្រុមការ ងារ​ទាំងអស់​ត្រូវ​ពិនិត្យ​អំពី តម្រូវការ​សិក្សា​របស់​កូនចៅ​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​ឃុំ​ដាច់​ស្រ​យ៉ា​ល ដោយ​ត្រូវ​ពិនិត្យមើល​តាំងពី​ផ្លូវ​ធ្វើដំណើរ​ទៅ​សាលា សាងសង់​អគារសិក្សា​ថ្មី​ជំនួស​អគារ​ចាស់ ទ្រុឌទ្រោម ជាដើម ។

​គួរ​ជម្រាបជូន​ថា​សាលា​មតេយ្យ​ជោ​រិ៍​មាន​ទ​តាំងនៅ​ក្នុង​សាលាបឋមសិក្សា​ជោ​រិ៍​ត្រូវបាន​សាងសង់ឡើង​កាលពី​ឆ្នាំ​១៩៩០ ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង និង​លោកជំទាវ​បើ​គិត​មកដល់ពេលនេះ​វា​មាន​អាយុកាល​៣០​ឆ្នាំ​មកហើយ ។ក៏ប៉ុន្តែ​ដោយ​មើលឃើញ​ស្ថានភាព​អគារ​មាន​ភាព​ចាស់​ទ្រុឌទ្រោម​និង​ដោយមាន​ការគិតគូពី​សុវត្តិ ភាព​កុមារ​និង​គ្រូ​ដែល​កំពុង​សិក្សា​នៅ​ទីនោះ​ផង​សម្តេច​ក្រឡាហោម ស ខេង​ បានសម្រេច​ឲ្យ​មានការ​វាយចោល​អគារ​សិក្សា​ចាស់​និង​ធ្វើការ​សាងសង់​អគារសិក្សា ថ្មី​ជំនួស​វិញ ១ ខ្នង ៦ បន្ទប់​អំពី​បេតុង​ដោយ​រៀប​ជញ្ជាំង​ឥដ្ឋ ២០ ដើម្បី​ធានា​ឲ្យ​អគារ​រឹងមាំ​ផង​និង​មាន​ភាព​ត្រជាក់​សម្រាប់​កុមារ ជាមួយនេះ​ក៏មាន​ការ​ក្រាល​ការ៉ូ​ផង ដែរ ។ បច្ចុប្បន្ន​មតេយ្យ​សាលា​នេះ​មាន​គ្រូ​ចំនួន ៧ នាក់ និង​សិស្ស​កំពុង​សិក្សា ១៤០ នាក់ ។​

​តម​កនៅ​ថ្ងៃ​ដដែល​នោះ​លោក​បណ្ឌិត ស្តើង សុខុម ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​កំចាយមារ​ក៏បាន​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ប្រគល់​អំណោយ ម៉ាស៊ីន​អេកូ​សាស្ត្រ មួយគ្រឿង​ជូន​ដល់​មណ្ឌល​សុខភាព​ក្របៅ ស្ថិត​ក្នុងស្រុក​កំចាយមារ ខេត្តព្រៃវែង ។​

​លោក​បណ្ឌិត​បានលើកឡើង​ថា​ថ្វី​ត្បិត​នៅទីនេះ​គ្រាន់តែ​ជា​មណ្ឌល​សុខភាព​ឃុំ ក៏ប៉ុន្តែ​ស្ថានភាព ភូមិសាស្ត្រ​នៅទី នេះ​មាន​ប្រជាជន​រស់នៅ​រហូតដល់​ទៅ​ជាង ១ ម៉ឺន នាក់​ហើយ​មណ្ឌល​សុខភាព​នេះ​មិនមែន​បំរើសេវា​តែ​ប្រជាពល រដ្ឋ​ក្នុង​ឃុំ​ក្របៅ​នោះទេ​នៅជាប់​និង​ឃុំ​ក្របៅ​ក៏មាន​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាង​កុះករ​ទៀតផង​។ មើលឃើញ ពី​តម្រូវ ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅទីនេះ​ដែល​កន្លងមក​នៅ​មណ្ឌល​សុខភាព​នេះ​មិនមាន ម៉ាស៊ីន​អេកូ​សាស្ត្រ​នោះទេ​ពេល​ឈឺ​ថ្កាត់​ប្រជាពលរដ្ឋ​ត្រូវ​រត់ទៅរក​សេ​វ៉ា ឯកជន​ដែលមាន​តម្លៃ​ខ្ពស់ ពេលខ្លះ​មិនមាន​លទ្ធភាព​ក៏មាន​,​សម្តេច​ក្រឡាហោម ស ខេង ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​បញ្ហា​សុខភាព​សាធារណៈ​របស់ ប្រជាពលរដ្ឋ​បានសម្រេច​ផ្តល់ជូន​មណ្ឌល​សុខភាព​ក្របៅ​នូវ​ម៉ាស៊ីន​អេកូ​សាស្ត្រ​នេះ ។​

​លោក ស្តើង សុខុម បាន​បន្តថា​បងប្អូន​នៅ​ឃុំ​ក្របៅ​ពិតជា​មានសំណាង​ណាស់​ដោយបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពីស​ម្តេច​ក្រឡាហោម ស ខេង ដែល​សម្តេច​គឺជា កុលបុត្រ​ខ្មែរ​មួយរូប​មាន​ស្រុកកំណើត​នៅទីនេះ​,​លោក​មិនដែល​ភ្លេច​ពី​សុខទុក្ខ​បងប្អូន​នៅ​ទឹកដី​ស្រុកកំណើត​នោះទេ ។ នៅ​ឃុំ​ក្របៅ​នេះ​សមិទ្ធផល​ជាច្រើន​ត្រូវបានកសាងឡើង​ដោយ​សម្តេច​ក្រឡាហោម ស ខេង និង លោកជំទាវ មាន​ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង​ស្ទើរ​គ្រប់​ភូមិ មាន​អគ្គិសនី មាន​ទឹកស្អាត មាន​សាលារៀន វត្ត​អា​រ៉ា​ម មណ្ឌល សុខភាព​អាច​និយាយបានថា​ទីក្រុង​មានអី​ឃុំ​ក្របៅ​ក៏មាន​ដូចគ្នា​។ ទោះបី​នៅទីនេះ​មិនទាន់មាន​ផ្សារ​ទំនើប​តែ​វា​ក៏​អាច​នឹង​កើតមាន​ដោយសារតែ​នៅទីនេះ​មាន​ច្រក់ទ្វារ អន្តរ ជាតិ​ម៉ឺន​ជ័យ​មួយ​ដែល​គ្រោង​នឹង​បើក​នៅពេល​ខាងមុខ​ហើយ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ក៏ត្រូវ​បង្កើតឡើង​នោះ​ក៏​ជា​ឱកាស​សម្រាប់​បងប្អូន​នៅទីនេះ​អាច​ទទួលបាន​ការងារ​និង​ប្រាក់កម្រៃ​ពី​ការលក់​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន​ផងដែរ ។

​នៅក្នុង​ឱកាស​នោះ​លោក​ស្តើង សុខុម ក៏បាន​ស្នើសុំ​ឲ្យ​លោកគ្រូ​ពេទ្យ​អ្នកគ្រូ​ពេទ្យ​យកចិត្តទុកដាក់​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ដោយ​ត្រូវគោរព​ចំពោះ​ក្រម​សីល​​ធ៌​ម​វិជ្ជាជីវៈ​និង​បំរើ​ប្រជាពលរដ្ឋ​ដោយ​បេះដូង ។ លោក​បានធ្វើ​ការពន្យល់​ថា​បំរើ​ដោយ​បេះដូង​គឺ​មានន័យថា​អ្នកជំងឺ​ណា​ក៏​យើង​មានការ​អាណិត​ស្រឡាញ់​ហើយ​ជួយ​ព្យា បាល​ពួកគាត់​ឲ្យ​អស់ពី​លទ្ធភាព​ទោះ​មាន​ក្តី​ក្រ​ក្តី ។ ជាមួយនេះ​ត្រូវខិតខំ​ប្រើប្រាស់​ឧបករណ៍​ម៉ាស៊ីន​អេកូ​សាស្ត្រ​នេះ​ឲ្យ​បាន​ល្អជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​និង​ថែ រក្សា​វា​ឲ្យ​បានល្អ​ព្រោះ​ម៉ាស៊ីន​នេះ​មន្ទីរពេទ្យ​ខ្លះ​មិនទាន់មាន​ផង ។

​ក្នុងឱកាស​នោះ​លោក​បណ្ឌិត​ស្តើង សុខុម​ក៏បាន​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​នូវ​អ្វី​ដែលជា​មោទនភាព​ជាតិ​របស់​យើង​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិតរបស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឲ្យ​ពិភពលោក​ទទួ លស្គាល់​ក​ម្ពុ​ជា​កាន់តែច្រើន ។ជាក់ស្តែង​កាលពី​ថ្ងៃ​ម្សិលមិញ​ទស្សនា​វ​ត្តី​ដ៏​ល្បីឈ្មោះ​មួយ​របស់​ប្រទេស​បារាំងបាន​ចាត់ ​ចំណាត់ថ្នាក់​កម្ពុជា​នៅ​លេខ​រៀង​ទី ១ នៅ​អាស៊ី​និង​លេខ​៣​នៅលើ​ពិភពលោក​ដែលមាន​វិធាន​ទប់ស្កាត់​ការរីក​រាល ដាល​នៃ​covid-19 បានល្អ​ជាងគេ ។ តែ​ទោះ​បីយ៉ាង​នេះ​ក៏ដោយ​លោក ស្តើង សុខុម​នៅតែ​ក្រើនរំលឹក​ដល់​លោកគ្រូ​អ្នកគ្រូ​និង​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​កូ​វីដ​១៩​ដោយ​ត្រូវ​បន្ត​អនុវត្តន៍​តាម​វិធាន របស់​ក្រសួងសុខាភិបាល ។ ព្រោះ​មកដល់ពេលនេះ​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ មិនទាន់​ត្រូវបាន​ផលិត​ចេញ​នូវឡើយ​ទេ​ដូចនេះ​មេ រោគ​មួយ​នេះ​វា​នៅតែ​មានឱកាស​ដើម្បីចម្លង​មក​យើង​គ្រប់ពេលវេលា​ទាំងអស់ ដូចនេះ​ត្រូវ​ពាក់​ម៉ាស់ លាង​សំអាត​ដៃ​ជាមួយ​សាប៊ូ អាកុល ជែ​ល និង រក្សា​គម្លាត​សុ​វត្តិភាព ។

​បើតាម​លោកគ្រូ​ពេទ្យ​ជំនាញ​បាន​ឲ្យ​ដឹងថា​ម៉ាស៊ីន​អេកូ​សាស្ត្រ​នេះ​ជា​ផលិតផល​របស់​ប្រទេស​ជប៉ុន​ដែលមាន​លក្ខ ណៈ​ទំនើ​ន​បំផុតហើយ​បើ​គិតពី​តម្លៃ​របស់​វា​មិន​ក្រោម ៤ ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ ។គួរ​ជម្រាបជូន​ថា​មណ្ឌល​សុខភាព​ក្របៅ មាន​គ្រូពេទ្យ​ចំនួន ៦ នាក់​និង​មាន​មន្ត្រី​ជាប់កិច្ចសន្យា​១​នាក់​។ នៅទីនេះ​មិនទាន់មាន​គ្រូពេទ្យ​ជា​វេជ្ជបណ្ឌិត​នៅឡើយ​ទេ​មាន ត្រឹម​គ្រូពេទ្យ​មធ្យម​១ នាក់ មាន​គិលានុបដ្ឋាក​មធ្យម​១​នាក់​,​ឆ្មប​មធ្យម​១​នាក់ និង គិលានុបដ្ឋាក​បឋម​១ នាក់ ។​

​នៅ​ថ្ងៃ​ដដែល​នោះ​លោក ស្តើង សុខុម ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ស្រុក​កំចាយមារ​បាន​អញ្ជើ ញ​បូល​សរុប​ការងារ​គណបក្ស​ប្រចាំខែ​វិច្ឆិកា និង​លើក ទិសដៅ​ការងារ​ខែ ធ្នូ ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​កំចាយមារ ។ នៅក្នុង​ឱកាស​នោះ​លោក ស្តើង សុខុម បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំ​បោះ​ការងារ​ដែល​ក្រុមការ ងារ​គណបក្ស​សម្រេច​បាន​។ អ្វី​ដែលជា​មោទនភាព​សម្រាប់​លោក​ក៏ដូចជា​សម្រាប់​គណបក្ស​នោះ​គឺ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជំនឿ​លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជនកម្ពុជា​ធ្វើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​ប្រជាជនមាន​កាន់តែ​ច្រើនឡើងធ្វើ​ឲ្យ​ចំនួន​សមាជិក​គណបក្ស​ប្រជាជនមាន​ការកើនឡើង​គួរ​ឲ្យ​កត់សំគាល់ ។

នៅក្នុង​កិច្ចប្រជុំ​បូក សរុប​ការងារ​នោះ​សមាជិក​ចូលរួមបាន​ពិភាក្សា​ទៅលើ​របាយការណ៍​ប្រចាំខែ​វិច្ឆិកា និង បាន​លើកយក​បញ្ហា​ប្រឈម​ដែល​កើត​មានមក​ធ្វើការ​ពិភាក្សា​ដេញដោល​គ្នា​ដើម្បី រក​ចំណុចរួម​ដើម្បី​ដោះស្រាយ​ការលំ បាក​របស់​ប្រជាពលរដ្ឋ​ក្នុងនោះ​មាន​បញ្ហាយឺតយ៉ាវ​ក្នុង​ការផ្តល់​កម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​ដែល​បញ្ហា​នេះ​លោក​ប្រធាន​ក្រុម​ការងារ​បានស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក រួមសហការ​ជាមួយ​ជំនាញ​សុរិយោដី​ស្រុក និង រដ្ឋបាល​ឃុំ​ធ្វើការ​ដើម្បី​សួរនាំ​ទៅ​ជំនាញ​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋដើម្បី​គាត់​មាន លទ្ធភាព​ប្រើប្រាស់​ប្លង់​កម្មសិទ្ធិ​ដីធ្លី ឬ ផ្ទះសម្បែ ង​របស់គាត់ធ្វើការ​ខ្ចីលុយ​ពី​ធនាគារ​យកមក​ពង្រីក​អាជីវកម្ម​បង្កើន​ចំ​ណុល​ក្នុង​គ្រួសារ ។ពាក់ព័ន្ធ​បញ្ហា​កុង​ទ័​រ​ភ្លើង​ឡើង ចុះ​មិន​ប្រក្រតី​លោក ស្តើង សុខុម បានស្នើ​ឲ្យ​រដ្ឋបាល​ស្រុក​ចុះ​ធ្វើ​ការងារ​ជាមួយ​ផ្នែក​សេវាករ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែលជា​កង្វល់​របស់​ប្រជាពលរដ្ឋ​។ ពាក់ព័ន្ធ​នឹង​ការលើក​ឡើងជា​សំណូមពរ​របស់​សមាជិក​បក្ស​ស្នើ​ឲ្យ​ផ្នែក​ជំនា ញយកចិត្តទុកដាក់​ជំរុញ​ឲ្យ​សិស្ស​ត្រូវ​ពាក់មួក​សុ​វត្តិភាព​នៅពេល​ធ្វើដំណើរ និង ការស្នើសុំ​ឲ្យ​រដ្ឋបាល​ស្រុក ឃុំ​ធ្វើ​ការណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ទង់ជាតិ​នៅតាម​ដងផ្លូវ​និង​មុខផ្ទះ​នៅពេល​មាន​ពិធី​បុណ្យជាតិ​ម្តង លោក ស្តើង សុខុម បាន​ឯកភាព ព្រោះថា​ការងារ​នេះ​វា​ពាក់ព័ន្ធ សុ​វត្តិភាព​ចរាចរណ៍​របស់​សិស្ស​ក្នុងពេល​ធ្វើដំណើរ​ទៅ​សាលារៀន​លោក​បានស្នើ​ទៅ​រដ្ឋបាល​ស្រុក​ទាក់ទង​ទៅ​ការិយាល័យ​អប់រំ​ស្រុក ដើម្បី​ធ្វើការ​ណែនាំ​ទៅកាន់​សាលា រៀន​នៅក្នុង​ស្រុក​ឲ្យ​ធ្វើការ​ផ្ស​ព្ធ​ផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​ការ​ពាក់មួក​សុ​វត្តិភាព និង ការអនុវត្ត​ច្បាស់​ចរាចរណ៍​ផ្លូវគោក ។ ពាក់ព័ន្ធ​ការដាក់​ទង​ជាតិ​នៅពេល​បុណ្យ ជាតិ លោក​ប្រធាន​ក៏បាន​ឯកភាព​ព្រោះថា​វា​ជាការ​បំផុសស្មារតី​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​អបអរ​ពិធីបុណ្យ​ជាតិ និង​ការយល់ដឹង​អំពី​បុណ្យជាតិ​ផងដែរ ។

​នៅ​ថ្ងៃ​ដដែល​នោះ​បន្ទាប់ពី​អញ្ជើញ​បញ្ចុះបឋមសិលា​សាងសង់​អគារ​មតេយ្យ​១​ខ្នង​៦ បន្ទប់​ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ,​ពិធី​ប្រគល់​អំណោយម៉ាស៊ីន​អេកូ​សាស្ត្រ​នៅ​មណ្ឌល​សុខភាព​ក្របៅ​ដែលជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង និង ចូលរួម​ពិធី​បូកសរុប​ការងារ​បក្ស​ស្រុក​កំចាយមារ​សម្រាប់​ខែ​១១ និង​លើក​ទិស ដៅ​ខែ​១២ រួចមក លោក​បណ្ឌិត ស្តើង សុខុម ក៏បាន​បន្តដំណើរ​ទៅពិនិត្យ​ផ្លូវលំ​ចំនួន​៣​ខ្សែ​នៅ​ឃុំ​ក្របៅ ដែល​ត្រូវ​ពង្រីក​ទទឹង ៥ ម៉ែត្រ​និង​ចាក់​កៅស៊ូ ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​ផងដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...