តួរ​លេខ​នៃ​ការរីក​រាលដាល​កូ​វីដ​១៩​នៅលើ​ពិភពលោក​និង​តំបន់​

ចងក្រងៈ​ជា សីហៈ​/​ភ្នំពេញៈ អង្គការ​សុខភាព​ពិភពលោក​គិត​ត្រឹម ថ្ងៃទី​១៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង ១០:១៤ យប់ GMT+7 ករណី​ឆ្លង​សរុប ៥២.៤៨៧.៤៧៦ ករណី​បាត់​បង់ជីវិត មាន ១.២៩០.៦៥៣ នៅក្នុង​ប្រទេស​និង​ដែនដី​សរុប ២២០ ។ ធៀប​នឹង​ថ្ងៃ​ម្សិលមិញ​អ្នក​ឆ្លង គឺ​កើន ប្រមាណ​ជា មួយ​លាន​នាក់ រីឯ​អ្នកស្លាប់​កើន​ខ្ទង់​ម៉ឺន ។

​តាម​ការកត់ត្រា​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ នៅ​ម៉ោង​ប្រហាក់ប្រហែលគ្នា គឺ អ្នក​ឆ្លង​មាន ៥៣,៣ លាន​នាក់ អ្នក​ស្លាប់មាន ១.៣០២.៣៣១ នាក់​។

​ប្រទេស​ឆ្លង​ខ្លាំង​ប្រចាំថ្ងៃ គឺ​មានតែ​អាមេរិក ឥណ្ឌា និង បារាំង រីឯ​ប្រទេស​ដែលមាន​អ្នកស្លាប់ ប្រចាំថ្ងៃ​ខ្ពស់​ជាងគេ គឺ​នៅតែ​អាមេរិក បារាំង ឥណ្ឌា​ដដែល​។​

​នៅ​អាស៊ាន​វិញ ASEAN Post បាន​អះអាងថា អ្នក​ឆ្លង​នៅ​អាស៊ាន​នៅពេលនេះ​ឡើងដល់ ១.០៣៦.៨៤២ នាក់ អ្នកស្លាប់​នៅ​អាស៊ាន មាន ២៤.៧២៧ អ្នក​ជាមាន ៨៩៣.៧៧៧ ៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular