Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ​២​នាក់​ករណី​ប្លន់​វាយយក​ម៉ូតូ​មក​តុលាការ​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈជនសង្ស័យ​ពាក់ព័ន្ធ​ករណី​វាយ​ប្លន់ យក​ម៉ូតូ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​២​នាក់ ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ​បញ្ជូនមក​តុលាការ​នៅ​រសៀល​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ ការ​តាមច្បាប់​។​

ជនសង្ស័យ​២​នាក់​នេះ​ឈ្មោះ ចាន់ ថន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ដើម​ចាន់ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​និង​ឈ្មោះ អ៊ា គីម​ស៊ាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​៤ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទាំងនេះ​បាន​ត្រូវ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តកំពត​ឃាត់ខ្លួន​កាលពី​រសៀល​ទី​១០​ខែវិច្ឆិកា ឆ្នាំ​២០២០​បាន​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...