Home ព័ត៌មានជាតិ សង្គម នគរបាល​វរៈ​ព្...

នគរបាល​វរៈ​ព្រំដែន​គោក​លេខ​៨២៣ ចាប់ផ្តើម​បង្កបង្កើនផល​ផ្គត់ផ្គង់​ការហូបចុក​បន្ថែម​ក្នុង​អង្គភាព​

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​ខណៈពេលដែល​រដូវវស្សា​បាន​កន្លងផុតទៅ រីឯ​រដូវរំហើយ​បាន​ចូលមក​ជំនួស​វិញ​នោះ អនុវត្តតាម​មតិ​ណែនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០២ លោក​វរសេនីយ៍ឯក យឹម វិចិត្រ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨២៣ ស្រុក​សំឡូត បន្ទាប់ពី​បាន​បំ ពេញ​ភារកិច្ច​ស្នូល​របស់ខ្លួន​រួចមក​បាន​ឆ្លៀត​យក​ឱកាស​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព​រៀបចំ​ការកាប់​ឆ្ការ​ស្មៅ នៅលើ​ផ្ទៃដី​របស់​អង្គភាព​ដែលមាន​ស្រាប់ ដើម្បី​បង្កបង្កើនផល​មាន​បន្លែបង្ការ​ដែលមាន​ត្រកួន ល្ពៅ សណ្តែកកួរ តាំងឱ ត្រឡាច ត្រសក់ ជីរ ខ្ទឹម​។​ល​។

​ក្រៅពី​ការដាំ​បន្លែ អង្គភាព​របស់លោក​ក៏មាន​ការ ចិញ្ចឹមសត្វ​ផងដែរ ហើយ​បន្លែ​និង​សត្វ​ចិញ្ចឹម​ទាំងនេះ បានរួម​ចំណែក​មួយផ្នែក​ធំ​ក្នុងការ​ផ្គត់ផ្គង់​ដល់​ការហូបចុក​រួម​របស់​កងកម្លាំង​នគរបាល​ក្នុង​អង្គភាព បន្ថែម​លើ​របប​ហូប​ប្រចាំថ្ងៃ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ ផ្តល់ជូន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...