Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋមន្ត្រីក្...

រដ្ឋមន្ត្រីក្រសួងការងារ ចាត់ទុកពិព័រណ៍ការងារអនឡាញ គឺជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ពិព័រណ៍ការងារអនឡាញនឹងបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាឥតដែនកំណត់មួយ ពោលគឺនិយោជកអាចចុះឈ្មោះនៅលើទំព័រអនឡាញ ដើម្បីផ្សព្វផ្សាយពីស្លាកសញ្ញា ឱកាសការងារទំនេរ និងគោល ការណ៍ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន សំដៅទាក់ទាញអ្នកដាក់ពាក្យស្វែងរកការងារ​ដែល​មានសក្តានុពល សមត្ថភាព និងជំនាញគ្រប់ប្រភេទពីគ្រប់ទីកន្លែង។នេះជាការលើកឡើងរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក អ៊ិត សំហេង បាន ថ្លែងតាមរយៈវីដេអូពីចម្ងាយ នាឱកាសបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលរៀបចំតាមរយៈប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០បានឱ្យថា សម្រាប់​អ្នកស្វែងរកការងារពេលនេះ ពួកគេអាចចូលមើលទំព័រផ្សព្វផ្សាយការងារជាឯកជនរបស់​ក្រុមហ៊ុនជាច្រើន ដែលមានបង្ហោះនៅលើប្រព័ន្ធអនឡាញ ដើម្បីជ្រើសរើសដាក់ពាក្យស្នើសុំការងារដែលខ្លួនចាប់អារម្មណ៍​ទៅកាន់ក្រុមហ៊ុនច្រើន ជាងមួយ, ក្នុងពេលតែមួយ និង ពីគ្រប់ទីកន្លែង ហើយអាចទទួលបានការណាត់​ជួបសម្ភាសពីក្រុមហ៊ុនតាមអនឡាញ ឬនាពេលបន្ទាប់ទៀតផង។

លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២០» ដែលត្រូវបានរៀបចំ​ឡើងតាមរយៈ​ប្រព័ន្ធអនឡាញ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៥ វិច្ឆិកានេះ។ ពិព័រណ៍ការងារ​អនឡាញនេះត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) សហភាពសហព័ន្ធយុវជនកម្ពុជា(UYFC) រាជធានីភ្នំពេញ និងសមាគមរោង ចក្រកាត់ដេរនៅកម្ពុជា(GMAC)។ ក្នុងរយៈកាលជិតមួយទសវត្សរ៍កន្លងមកនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ បានក្លាយជាព្រឹត្តិការណ៍​ការងារដ៏ធំប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការកៀរគរប្រមូលផ្តុំនិយោជក​ពីគ្រប់​វិស័យឲ្យចូលរួមតាំងបង្ហាញឱកាសការងារ និងជ្រើសរើសបុគ្គលិកដែលមានសក្តានុពល ព្រមទាំងបើក​ឱកាសទូលំទូលាយសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារចូលទស្សនា និងដាក់ពាក្យស្នើសុំ​ការងារដែលខ្លួនចង់បំពេញយ៉ាងសស្រាក់សស្រាំ។

លោក អ៊ិតសំហេង លើកឡើងបន្តថា ពិព័រណ៍ការងារនេះគឺជាការអនុវត្តស្របតាមគោលនយោបាយ​របស់រាជរដ្ ឋាភិបាល ក្នុងការបង្កើនការបើកចំហរឱកាសការងារ ដោយផ្តោតការយកចិត្តទុកដាក់​លើការជួយបែងចែកឱកាសទាំង នេះ ឱ្យបានទៅដល់ប្រជាជនគ្រប់រូប ប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

គួរបញ្ជាក់ថា នៅក្នុងពិព័រណ៍អនឡាញនេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមហ៊ុន សហគ្រាស នាំមុខគេសំខាន់ៗ រួមទាំង ក្រសួង-ស្ថាប័នរដ្ឋ និងអង្គការជាតិ-អន្តរជាតិចំនួនប្រមាណ ៤០ ដែលបានចុះឈ្មោះ និងប្រតិបត្តិការនៅលើគេហទំព័រនៃពិព័រណ៍ការងារអនឡាញ ដែលមានឈ្មោះ www.careerfair.nea.gov.kh ៕PC/សរនន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...

សរុប​រឿង​ពុល​ស្រាស​នៅ​កំព...

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ករ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...

សម្តេចនាយក​រដ្ឋមន្ត្រី​នឹ...