បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធាន​ការការពារ​ជម្ងឺ​កូ​វីដ​–១៩

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​នា​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០ លោក​ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ដឹកនាំ​មន្ត្រី​សាលាខណ្ឌ​មានជ័យ​និង​សង្កាត់​ទាំង​៧ ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​វិធាន​ការការពារ​ជម្ងឺ​កូ​វី​–១៩ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​យល់ច្បាស់​ថែមទៀត​អំពី​ជំងឺ​កូ​វីដ​–១៩​។​

លោក​ឌី​រ័ត្ន​ខេ​ម​រុណ​អភិបាលរង​ខណ្ឌមានជ័យ​បាន​សំណូមពរ​ឲ្យ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​រួមគ្នា​ការពារ​ទប់ស្កាត់ និង​បង្ការ​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​–១៩ ដោយ​លាងដៃ​ជាមួយ​ទឹក​អាល់​កុល​ជែ​ល ឬ​សាប៊ូ​ពាក់​ម៉ាស់ និង​ថែរក្សា​សុខភាព​ឲ្យ​បានជា​ប្រចាំ​។​

​បន្ទាប់មក​លោក​ឌី​រ័ត្ន​ខេ​ម​រុណ​បាន​ឲ្យ​ក្រុមការងារ​សង្កាត់​ទាំង​៧​បន្ត​ចុះ​ផ្សព្វផ្សាយ​នៅតាម​មូល​ដ្ឋាន​​សង្កា​ត់រៀងៗ​ខ្លួន​អំពី​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​–១៩ និង​មាន​បិទ​ស្ទិ​ក​គ័​រ​ផ្ទាំង​រូបភាព រួមទាំង​ចាក់ផ្សាយ​តាម​មេក្រូ​ក្នុង​គោលបំណង​បញ្ជ្រាប​អោយ​កាន់តែច្បាស់​ពី​ការការពារ​ថែទាំ​និង​កាត់​បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​–១៩​ដែលមាន​៦​ចំណុច​ដូចខាងក្រោម​៖

១– លាងដៃ​ញឹកញាប់​ជាមួយ​សាប៊ូ​និង​ទឹកស្អាត​ឬ​ទឹក​អាល់កុល​លាងដៃ​ឬ​អាល់កុល​ជែ​ល​
២– ខ្ទប់មាត់​និង​ច្រមុះ​នៅពេល​ក្អក​ឬ​កណ្ដាស់​ដោយ​ប្រើ​កែងដៃ​ឬ​ក្រដាស់អនាម័យ​រួច​បោះចោល​ក្នុង​ធុងសម្រាម​ឱ្យបាន​ត្រឹមត្រូវ​
៣– ជៀសវាង​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​គ្រុនក្ដៅ​ក្អក​ឬ​ផ្ដាសាយ​
៤– ជៀសវាង​ប៉ះពាល់​ភ្នែក​ច្រមុះ​ឬ​មាត់​
៥– បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​
៦– ស្វាគមន៍​ដោយ​សំពះ​ជំនួស​ការ​ចាប់ដៃ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular