ដោយៈhealth.com.kh
សរសៃឈាមពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ហើយនៅពេលដែលសរសៃឈាមស្ទះ ឬក៏មានបញ្ហាអ្វីនោះ វានឹងអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ ដូចនេះខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកពីបន្លែមួយចំនួន ដែលអាចជួយសម្អាតសរសៃឈាមអ្នក។ តើមានអ្វីខ្លះទៅ?
អ្នកអាចញ៉ាំត្រឡាចបាន ព្រោះនៅក្នុងនោះមានសារធាតុ ដែលអាចជួយការពារមិនឲ្យសរសៃឈាមអ្នកកកឡើយ។
នៅក្នុងខ្ទឹមសមានសារធាតុ ដែលអាចជួយបញ្ចុះកាឡូរីក្នុងរាងកាយអ្នក នោះវានឹងមិនអាចប៉ះពាល់ដល់សរសៃឈាមអ្នកឡើយ។
នៅក្នុងសណ្តែកដី មានសារធាតុដែលអាចជួយធ្វើឲ្យសរសៃឈាមអ្នកទន់ ព្រមទាំងជួយទប់ឈាមអ្នកមិនឲ្យឡើងទៀតផង។
ក្រោយពេលដែលអ្នកញ៉ាំការ៉ុតរួច វានឹងជួយសម្អាតសារធាតុពុល ដែលមានក្នុងរាងកាយអ្នក។ មិនត្រឹមតែប៉ុណ្ណោះ វានឹងជួយធ្វើឲ្យឈាមអ្នកដើរស្រួលទៀតផង។
នៅក្នុងប៉េងប៉ោះក៏មានសារធាតុអាចជួយការពារសរសៃឈាមអ្នកផងដែរ។
នៅក្នុងស្ពៃខាត់ណា មានសារធាតុដែលអាចជួយការពារសរសៃឈាម អ្នកមិនឲ្យរឹង ព្រមទាំងការពារបេះដូងអ្នកទៀតផង។
ក្រោយពេលដែលអ្នកពិសារពោត និងត្រចៀកកណ្តុរ រួចវានឹងជួយជម្រះជាតិពុលទាំងអស់ ក្នុងរាងកាយអ្នក។
ប្រសិនជានៅក្នុងខ្ទឹមបារាំងវិញ វាមានសារធាតុដែលជួយមិនឲ្យឈាមអ្នកមានលក្ខណៈស្អិត ថែមទាំងជួយបញ្ចុះសម្ពាធ នៃសរសៃឈាមអ្នកដូចគ្នា៕ ល