ប្រែសម្រួលៈ ជា សីហៈ/ភ្នំពេញៈ ការក្អួតអាចជាអាការៈមួយដែលមនុស្សគ្រប់គ្នាចៀសមិនផុតឡើយ ហើយវាក៏ត្រូវបានគេដឹងទៀតថា ជាអាការៈដែលមិនងាយនឹងស៊ូទ្រាំបានឡើយនៅពេលក្អួតម្តងៗ ប៉ុន្តែខ្ញីត្រូវបានគេដឹងថា អាចជួយបាន ។
អាការៈក្អូតនេះអាចកើតឡើងបានដោយសារតែមូលហេតុច្រើនណាស់ដូចជា មានមេរោគក្នុងក្រពះ ស្រវឹងស្រា ពុលអាហារជាដើម។ នៅពេលអ្នកក្អួត អ្នកនឹងបាត់បង់អេឡិចត្រូលីត្រក្នុងខ្លួនច្រើន រហូតដល់ខ្សោះជាតិទឹកក្នុងខ្លួនតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ យើងអាចដោះស្រាយអាការៈក្អួតនេះបានតាមរយៈវិធីងាយៗដែលអាចធ្វើបានដោយខ្លួនឯង នោះគឺមើមខ្ញីតែម្តង។
ខ្ញីគឺជារុក្ខជាតិដែលត្រូវបានមនុស្សជាច្រើនប្រើប្រាស់សម្រាប់ធ្វើជាគ្រឿងផ្សំម្ហូបអាហារ ប៉ុន្តែវាក៏មានលក្ខណៈសម្បត្តិជាឱសថព្យាបាលជំងឺដែរ។
ថាមពលព្យាបាលជំងឺរបស់ខ្ញីត្រូវបានគេទទួលស្គាល់អស់រយៈពេលច្រើនសតវត្សន៍មកហើយ។ សម្រាប់ប្រជាជនអាស៊ានវិញ ពួកគេបានប្រើប្រាស់វាសម្រាប់ព្យាបាលបញ្ហារំលាយអាហារ។
ខ្ញីក៏មានឥទ្ធិពលប្រឆាំងនឹងការក្អួតដែរ ដូច្នេះបើសិនជាអ្នកឧស្សាហ៍មានអាការៈក្អួត ចូរយកមើមខ្ញីមួយដុំ ហើយទំពារវាលេងៗទៅ។ បើសិនជាមានអារម្មណ៍ថាហិរខ្លាំង ចូរលាយទឹកឃ្មុំបន្ថែមខ្លះទៅ៕