Home ព័ត៌មានជាតិ សង្គម ម៉ាស់​ក្រណាត់...

ម៉ាស់​ក្រណាត់​អំណោយ​សម្ដេច​តេ​ជោ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ចែកជូន​ប្រជាពលរដ្ឋ​ដល់ផ្ទះ​ដល់​ផ្សារ​និង​ប្រគេន​ព្រះសង្ឃ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ម៉ាស់​ក្រណាត់​អំណោយ​សម្ដេច​តេ​ជោ​ហ៊ុនសែន​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​ចែកជូន​ប្រជាពលរដ្ឋ​ដល់ផ្ទះ​ដល់​ផ្សារ​និង​ប្រគេន​ព្រះសង្ឃ​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ដឹកនាំ​ដោយ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​ចែក​ម៉ាស់​ក្រណាត់​អាច​បោក​ទឹក​ប្រើ​បាន​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រដ្ឋបាល​ខណ្ឌ​សែន​សុខ​បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​តាម​ផ្ទាល់មាត់​ផង​និង​តាម​ឱ​ឃោស​នះ​ស័ព​ពី​វិធី​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩ ឱ្យ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ទូល ប្រគេន​ដល់​ព្រះសង្ឃ និង​បងប្អូន​ប្រជាពលរដ្ឋ តាម​ខ្នង​ផ្ទះ តាម​ទីសាធារណៈ តាម​ផ្សារ ម៉ូតូឌុប និង​អ្នករត់​កង់​បី អា​ជីករ ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​៦ អស់​មា់ស់​ចំនួន​១១.៧៥០​ម៉ាស់​។​

​គួរ​បញ្ជាក់ថា​៖ រដ្ឋបាល​ខណ្ឌ​សែន​សុខ​បានទទួល​ម៉ាស់​ក្រណាត់​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ចំនួន​២​ម៉ឺន​ម៉ាស់ តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​១១​វិច្ឆិកា​កន្លងទៅ សម្រាប់​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​គ្មាន​លុយ​ទិញ​ម៉ាស់​និង​ដល់​ជន​ងាយ​រងគ្រោះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាជរដ្ឋាភិបាលថៃប្រកាសបន្ត...

ស្ថានទូតនៃព្រះរាជាណាចក្រក...

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...