Home ព័ត៌មានអន្តរជាតិ ដា​ណឺម៉ា​ក​សម...

ដា​ណឺម៉ា​ក​សម្លាប់​សំពោច​រាប់​លាន​ក្បាល នាំ​ឱ្យ​ក្រុមហ៊ុន​ដេញថ្លៃ​រោមសត្វ​ធំ​បំផុត​លើ​ពិភពលោក​ត្រូវ​បិទទ្វារ ក្រោយ​បើក​ដំណើរការ​៩០​ឆ្នាំ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នាយក​ក្រុមហ៊ុន​ដេញថ្លៃ​រោមសត្វ លោក ជេ​ស្ពើ គ្រី​ស្ទៀន​សិន បាន​ប្រាប់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​២​របស់​ដា​ណឺម៉ា​កថា ដោយហេតុ​ថា​ដា​ណឺ​ម៉ាក​កំពុង​សម្លាប់​សំពោច​រាប់​លាន​ក្បាល ដូច្នេះ​ក្រុមហ៊ុន​ដេញថ្លៃ​រោមសត្វ​ដែល​មាន​អាយុកាល ៩០ ឆ្នាំ​ឈ្មោះ Kopenhagen Fur នឹង​ត្រូវ​បិទទ្វារ​។​

​លោកនាយក​រូបនេះ​បាន​និយាយថា “​យើង​មាន​មនុស្ស ៣០០ នាក់​កំពុង​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​ហើយ​នេះ​គឺជា​សារ​ក្តុកក្តួល​បំផុត​ដែល​ខ្ញុំ​បាន​ផ្តល់​ដល់​ពួកគេ​”​។​

​លោកគ្រី​ស្ទៀន​សិន​បាន​បន្ថែមថា ការបិទ​នេះ​នឹង​ធ្វើឡើង​ជា​បណ្តើរៗ​។ នៅ​ចុងឆ្នាំ ២០២០ ក្រុមហ៊ុន Kopenhagen Fur នឹង​ទទួលយក​រោមសត្វ​សំពោច​ដែល​បាន​ព្រមព្រៀង​ពី​មុន​ហើយ​នៅ​ឆ្នាំក្រោយ​​ក្រុមហ៊ុន​នឹង​លក់​រោមសត្វ​សេសសល់​ពី​ឃ្លាំង​នៅ​ដា​ណឺ​ម៉ាក​។​

​ក្រុមហ៊ុន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្រុម​អតិថិជន​អន្តរជាតិ​ដ៏​ធំ​របស់ Kopenhagen Fur មាន​ការលំបាក​ក្នុង​ការស្វែងយល់​អំពី​ការវិវឌ្ឍ​កាលពី​សប្តាហ៍​មុន​នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក ។ អតិថិជន​ភាគច្រើន​ពឹងផ្អែក​លើ​គំរូ​អាជីវកម្ម​ទាំងស្រុង​របស់​ពួកគេ​លើ​សំពោច​ដា​ណឺ​ម៉ាក​”​។​

​អ្នកវិទ្យាសាស្ត្រ​លើកឡើងថា មូលហេតុ​នៃ​ការសម្លាប់​រង្គាល​សត្វ​សំពោច​បន្ទាន់​ដូច្នេះ​គឺ​មកពី​ជំងឺ​កូវី​ដ​១៩​បាន​ចម្លង​ក្នុងចំណោម​សត្វ​សំពោច​នៅ​តាម​កសិដ្ឋាន​នៅ​ដា​ណឺម៉ា​ក​និង​ប្រទេស​មួយចំនួ​ន​ទៀត​​ហើយ​វា​បានចាប់ផ្តើម​ប្រែប្រួល​រូបរាង ដែល​អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​ដល់​វ៉ាក់សាំង​នាពេល​អនាគត​៕

​ដា​ណឺម៉ា​ក​សម្លាប់​ចោល​សំពោច​រោម​១៧​លាន​ក្បាល ដោយសារ​បារម្ភ​អំពី​វីរុស​កូរ៉ូណា​វិវត្តន៍​សណ្ឋាន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular