ឡាន​ដឹក​ជ្រូក បុក​រះ​ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង បណ្តាលឱ្យ​ស្លាប់ ពីរ​នាក់ របួសស្រាល​ម្នាក់

1228
ចែករម្លែក

ដោយ​៖ សន សក្តា​ /
​កំពង់ឆ្នាំង ៖ ឡាន​ដឹក​ជ្រូក​មួយគ្រឿង បាន​បុក​រះ​ម៉ូតូ និង​រថយន្ត​ជាច្រើន​គ្រឿង បណ្តាលឱ្យ​ស្លាប់​មនុស្ស ពីរ​នាក់ របួសស្រាល​ម្នាក់ កាលពី​វេលា​ម៉ោង ៨:២៥ ព្រឹក ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង​។​

​ប្រភព​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរ ដ៏​គួរឱ្យ​រន្ធត់​នេះ បង្កឡើង ដោយ​រថយន្ត ដឹក​ជ្រូក​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ តាកែវ 3A.0844 បាន​ជ្រុល​ចង្កូត ទៅបុក​រះ​ម៉ូតូ ចំនួន​៥​គ្រឿង កង់​១​គ្រឿង រថយន្ត​១​គ្រឿង និង​បង្ករ​ការខូចខាត​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ អស់​ជាច្រើន​ទៀត​។​

​ប្រភព​ដដែល បាន​បន្តថា នៅក្នុង​ហេតុការណ៍​នេះ បណ្ដាល​ឱ្យស្លាប់​ក្មេងប្រុស​ម្នាក់ ឈ្មោះ ធី វិច្ឆិកា អាយុ​២​ឆ្នាំ ដោយ​ត្រូវ​រថយន្ត កិន​បែកក្បាល ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​ឪពុក​របស់​ក្មេងប្រុស​នោះ ឈ្មោះ​ជឹម ពេជ្រ បាន​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់ ពេល​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក ស្រុក​បរិបូ​ណ៍ និង​បុរស​ម្នាក់ទៀត រងរបួស​ស្រាល​។

ក្រោយពេល​កើតហេតុ អ្នកបើកបរ រថយន្ត​បង្ករ ឈ្មោះ​ប៊ុន លីម ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មាន​ទីលំនៅ ក្នុង​ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​សាកសួរ និង​ចាត់​ការបន្ត ទៅតាម​នីតិវិធី​៕​V

ទីតាំងផ្សាយពាណិជ្ជកម្ម