Home ព័ត៌មានអន្តរជាតិ អ្នកជំងឺ​កូវី...

អ្នកជំងឺ​កូវី​ដ​១៩​ដេកស្លាប់​ក្នុង​បន្ទប់ទឹក​មន្ទីរពេទ្យ អ្នកខ្លះ​ត្រូវ​ទុកចោល​ត្រាំ​លាមក​ខ្លួនឯង​នៅ​អ៊ីតាលី

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អ៊ីតាលី ៖ វីដេអូ​មួយ​បានបង្ហាញ​សាកសព​ដេក​ដួល​នៅ​ក្នុង​បន្ទប់ទឹក​ពេទ្យ​ចល័ត​មួយ ដែល​ផ្ទុក​ពេញ​ទៅដោយ​អ្នកជំងឺ​កូរ៉ូណា​ចំ​ពេល​មាន​ករណី​ឆ្លង​និង​ស្លាប់​កើនឡើង​យ៉ាង​​ខ្លាំង​ក្នុងប្រទេស​អ៊ីតាលី​។​

​សាកសព​បុរស ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​រូបនោះ ត្រូវ​គេ​សង្ស័យថា​ជា​អ្នកជំងឺ​កូរ៉ូណា ដែល​កំពុង​រង់ចាំ​ការ​ធ្វើ​តេស្ត​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ដ៏​កខ្វក់​នៅ​មន្ទីរពេទ្យ​ខា​ដារែ​ល​លី​ក្នុង​ទីក្រុង​ណា​ប្លិ៍​។​

​បុរស ដែល​បាន​ផ្តិត​ទិដ្ឋភាព​នេះ និង​ខ្លួន​គាត់​ផ្ទាល់​ក៏​ជា​អ្នកជំងឺ​កូវី​ដដែរ​នោះ បាន​និយាយថា “​បុរស​ម្នាក់​នោះ​បាន​ស្លាប់​ហើយ នេះ​គឺ​ជា​មន្ទីរពេទ្យ​ខា​ដារែ​ល​លី​។ យើង​នៅ​ទីនេះ បន្ទប់​សង្គ្រោះ​បន្ទាន់​។ ស្ត្រី​រូប​នេះ​ដេក​ត្រាំ​ទឹកនោម និង​លាមក​ខ្លួនឯង យើង​មិនដឹង​ថា​តើ​នាង​ស្លាប់ ឬ​ក៏រ​ស់​នោះ​ទេ​។ ស្ត្រី​រូប​នេះ​នៅ​ទីនោះ យើង​មិនដឹង​អ្វី​ទាំងអស់​”​។​

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក លី​វហ្គី ឌី​ម៉ា​យ៉ូ ដែល​មកពី​ទីក្រុង​ណា​ប្លិ៍ បាន​និយាយថា “​ស្ថានភាព​នៅក្នុង​ទីក្រុង​ណាប្លិ៍​និង​ទីកន្លែង​ជា​ច្រើន​នៃ​តំបន់​ខេ​ម​ផានី​យ៉ា​គឺ​មិន​អាច​គ្រប់គ្រង​បាន​ទេ​…​រដ្ឋា​ភិ​​បាល​កណ្តាល​ត្រូវ​ធ្វើ​អន្តរាគមន៍​ពី​ព្រោះ​មិន​មាន​ពេលវេលា​សេសសល់​ទេ​”​។​

​ក្រុមមន្ត្រី​អ៊ីតាលី​បាន​និយាយថា តំបន់​ខេ​ម​ផា​នីយ៉ាបាន​ឆ្លុះបញ្ចាំង​ពី​គ្រោះមហន្តរាយ​សុខភាព​ដែល​រីក​រាលដាល​ពាសពេញ​ភាគខាងត្បូង​នៃ​ប្រទេស​អ៊ីតាលី​ដែល​ពេល​ផ្ទុះ​កូវី​ដ​១៩​ដំបូង​មិន​បាន​រងគ្រោះ​​ដល់​ថ្នាក់​នេះ​ទេ​។ ប៉ុន្តែ​ឥឡូវ​តំបន់​នេះ​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​រលក​ទី​២​។​

​ប្រទេស​អ៊ីតាលី​បាន​កត់ត្រា​ករណី​ស្លាប់​ចំនួន​៦៣៦​នាក់​ផ្សេង​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង ឆ្លង​៣៧.៩៧៨​ករណី​ថ្មី​។​

តារាងបង្ហាញការស្លាប់និងឆ្លងប្រចាំថ្ងនៅអ៊ីតាលី

​ចំនួន​ករណី​សរុប​បាន​កើនឡើង​លើស​ពី​មួយ​លាន​នៅ​អ៊ីតាលី ដោយ​ពាក់កណ្តាល​នៃ​ការឆ្លង​ទាំងនោះ​បាន​លេចឡើង​ក្នុង​រយៈពេល​ត្រឹម​១៩​ថ្ងៃ​ចុងក្រោយ​។​

​មាន​អ្នកស្លាប់​សរុប​ចំនួន​៤៣.៥៨៩​នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ទី​៦ នៅលើ​ពិភពលោក​៕

​អ្នកជំងឺ​ខ្លះ​ដេកស្លាប់​ក្នុង​បង្គន់ និង​ខ្លះ​ទុកចោល​ត្រាំ​លាមក​នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ណេ​ផល ព្រោះ​ករណី​ឆ្លង​កើនឡើង​ច្រើនពេក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...