Home ព័ត៌មានជាតិ សង្គម កិច្ចប្រជុំ​គ...

កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ប្រចាំ​ខែតុលា ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ខែវិច្ឆិកា​បន្ត​

ដោយ​: គ្រញូង / បាត់ដំបង​: នា​រសៀល​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​រៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​ប្រចាំ​ខែតុលា​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ខែវិច្ឆិកា​បន្ត ក្រោម​អធិបតីភាព​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេ​បញ្ជា​យោធភូមិភាគ​ទី​៥​។​

​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ មាន​អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត​លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត​។

​លោក ងួន រតនៈ អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​បាន​ណែនាំ​ឲ្យ​រៀបចំ​បង្កើត​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ផ្ទាល់​គ្រប់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​អធិការដ្ឋាន​ក្រុង ស្រុក ដើម្បី​បន្ត​ពង្រឹង​ប្រសិទ្ធភាព និង​ពង្រឹង​វិសាលភាព នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន ការប្រាស្រ័យ​ទាក់ទង​និង​ការទទួល ដោះស្រាយ​ឆ្លើយតប​ចំពោះ​មតិយោបល់ និង​សំណើរ​សំណូមពរ​នានា របស់​មហាជន​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​រដ្ឋបាល​ខេត្ត ក្រុង ស្រុក ស្នងការ​នគរបាល​ខេត្ត និង​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក​ហើយ​ត្រូវធ្វើ​របាយការណ៍រ​មក​រដ្ឋបាលខេត្ត និង​អនុវត្តតាម​សេចក្តីណែនាំ​លេខ ២៩៧៦ សជណ ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ​។

​លោក​អភិបាលខេត្ត ក៏បាន​ប្រគល់​ម៉ាស​របស់​មូលនិធិ កូ​វិដ​-១៩ ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក តាមរយៈ​គណកម្មការ​ទ្រទ្រង់​កូ​វី​១៩ ខេត្ត ផ្តល់ជូន​ក្រុង ស្រុក​ទាំង​១៤​ផងដែរ​ក្នុង​មួយ​ក្រុង​ស្រុក​ទទួលបាន​ម៉ាស​ចំនួន​៣០​ប្រអប់ ស្មើនឹង​១.៥០០​ម៉ាស់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យានអវកាស​ជប៉ុន​កំពុង​ហោះ​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ផ្សារ​ជនបទនៅ​ស្ទឹងត្រែង ត...

ដោយៈ សុខុម/ស្ទឹងត្រែងៈ ផ្...

ឃាត់ខ្លួន​បុគ្គលិក​ផ្នែក​...

ដោយៈ អង្គា​រ៍​ហេង/ភ្នំពេញ...

អា​ដុល អ៊ី​ត្លែរ ឈ្នះ​ឆ្ន...

​ប្រែ​សម្រួលៈ​វាសនា​៖ ​អ្...