Home ព័ត៌មានអន្តរជាតិ រដ្ឋ​អូ​រី​ហ្...

រដ្ឋ​អូ​រី​ហ្គិន​និងរ​ដ្ឋ​ញូ​វម៉ិក​ស៊ីកូ​ដាក់ចេញ​វិធានកា​រ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​,​វាសនា ៖ រដ្ឋ​អូ​រី​ហ្គិន​និងរ​ដ្ឋ​ញូ​វម៉ិក​ស៊ីកូ​របស់​សហរដ្ឋអាម៉េរិក​បាន​ប្រកាស​ពី​វិធានកា​រតឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​ខណៈ​ប្រទេស​នេះ​ប្រឈម​នឹង​​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​រាតត្បាត​នេះ​។​

​ក្រុមមន្ត្រី​បាន​បញ្ជា​ឱ្យ​អាជីវកម្ម​ដែល​មិន​ចាំបាច់​ភាគច្រើន​បិទទ្វារ និង​ជំរុញ​ឱ្យ​ប្រជាជន​រក្សា​គម្លាត​ពីគ្នា​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​វិច្ឆិកា រដ្ឋ​កាលីហ្វ័​រញ៉ាបាន​ក្លាយ​ជារ​ដ្ឋ​ទី​២ ដែល​មាន​ករណី​កូវី​ដឡើង​ដល់​ចំនួន ១ លាន​ករណី​បន្ទាប់​ពី​រដ្ឋ​តិច​សាស់​។​

​នៅ​ក្រុង​ញូវយ៉ក រង្គាល និង​ក្លឹប​នៅ​តំបន់​Big Apple​ត្រូវបាន​បញ្ជា​អោយ​បិទ​នៅ​ម៉ោង​១០​យប់​ថ្ង​សុក្រ ហើយ​អភិបាលរដ្ឋ​បាន​ព្រមាន​ថា​សាលារៀន​អាច​ងាក​ទៅ​រៀន​តាម​អន​ឡាញ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​​ក្រោយ​។​

​ការឆ្លង​វីរុស​កូរ៉ូណា កំពុង​ហក់​ឡើង​នៅ​អឺរ៉ុប​និង​អាម៉េរិក គិត​ជា​មធ្យម មនុស្ស​ជាង ៩០០ នាក់​ស្លាប់​ដោយកូវី​ដ​រាល់ថ្ងៃ​នៅ​សហរដ្ឋអាម៉េរិ​ក​។​

​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​បាន​ឡើងដល់ ១០០.០០០ សម្រាប់​រយៈពេល ១១ ថ្ងៃ​ចុងក្រោយ​នេះ​ហើយ​មនុស្ស​ជាង ៦៧.០០០ នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​យោង​តាម​សាកលវិទ្យាល័យ​ច​ន​ហប់​ឃី​ន សហរដ្ឋ​អាម៉េរិក​កត់ត្រា​ករណី​ឆ្លង​ជាង ១០,៧ លាន និង ស្លាប់ ២៤៤.០០០ នាក់​។​

​នៅ​ទូទាំង​ពិភពលោក ជំងឺ​កូវី​ដ​១៩ បាន​ឆក់យក​ជីវិត​មនុស្ស​ជិត​១,៣​លាន​នាក់ និង​ចម្លង​ដល់​៥៣​លាន​នាក់​ចាប់តាំងពី​វា​បង្ហាញ​ខ្លួន​ដំបូង​នៅ​ចិន​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១៩៕

​អាម៉េរិក​មាន​ករណី​កូវី​ដ​១៩​ជាង ១០,៧ លាន​ហើយ​។​ក្រុង​ញូវយ៉ក​កំពុង​ព្យាយាម​កាត់ផ្តាច់​ការចម្លង​នៅ​រលក​ទី​២​ដោយ​បិទ​បារ​បិទ​ក្លឹប​កាលពី​យប់​ថ្ងៃ​សុក្រ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...