Home ព័ត៌មានជាតិ នយោបាយ លទ្ធផល​នៃ​កិច...

លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ ក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ ដែល​បាន​ប្រព្រឹត្តទៅ​កាលពីព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា តាមប្រព័ន្ទវីដេអូ។

រូបថតៈក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លទ្ធផល​សំខាន់ៗ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​នូវែលសេ​ឡង់ មាន​ខ្លឹមសារ ដូចខាងក្រោម​៖
កិច្ច​ប្រជុំបាន​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី ៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់​។ ថ្នាក់ដឹកនាំ​អាស៊ាន​បាន​អបអរសាទរ​ដល់​លោកស្រី ជេ​ស៊ីន​ដា អាឌិន ដែល​ទទួលបាន​ជោគជ័យ​ដ៏​លើសលុប ក្នុងការ​បោះឆ្នោត​សកល នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​
កិច្ចប្រជុំ​បានកត់សម្គាល់​ការអនុម័ត​ផែនការ​សកម្មភាព​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ (២០២១-២០២៥) ដែល​ផ្ដោត​សំខាន់​លើ​កម្មវិធី​ភាពជា​ដៃគូ​ថ្មី ៤ ជាអាទិ៍​មាន​៖ ប្រជាជន វិបុលភាព សន្តិភាព និង​ភពផែនដី​’​។ កិច្ចប្រជុំ​ក៏បាន​អនុម័ត​សេចក្តីប្រកាស​រួម​ចក្ខុវិស័យ​ថ្នាក់ដឹកនាំ​អាស៊ាន​-​នូវ៉ែល​ហ្សេ​ឡង់ ស្តីពី​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់​៖ កេរ្តិ៍ដំណែល​នៃ​ភាពជា​ដៃគូ​មួយ និង​អនាគត​រួមគ្នា​មួយ​។​
ថ្នាក់ដឹកនាំ​អាស៊ាន​បាន​អរគុណ​ការគាំទ្រ​ថវិកា​ចំនួន​១​លាន​ដុល្លារ របស់​នូ​វែ​ល​សេ​ឡង់ ដល់​មូលនិធិ​អាស៊ាន​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។ កិច្ច​ប្រជុំបាន​ឯកភាព​ធ្វើការ​រួមគ្នា​ក្នុងការ​លើកស្ទួយ​ការផ្លាស់ប្តូរ​ទៅវិញទៅមក​រវាង​ប្រជាជន​នឹង​ប្រជាជន និង​កិច្ចសហប្រតិបត្តិការ​ផ្នែក​អភិវឌ្ឍន៍​ធនធានមនុស្ស អប់រំ និ​វា​នុ​វត្ត​ន៍ និង​បច្ចេកទេស​។

រូបថតៈក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់

កិច្ចប្រជុំ​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​លើ​កិច្ចសហការ​សម្របសម្រួល​ពាណិជ្ជកម្ម និង​ធុរកិច្ច ការពង្រឹង​សហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម ( MSME) ទេសចរណ៍ សុខភាព​សា​ធា​សា​រណៈ សន្តិសុខ​ស្បៀងអាហារ និង​ការតភ្ជាប់​។ កិច្ចប្រជុំ​បានទទួល​ស្គាល់​អំពី​សារសំខាន់​នៃ​ការរក្សា​ការតភ្ជាប់​ចង្វាក់​ផ្គត់ផ្គង់ និង​ការដកចេញ​ការដាក់​កម្រិត​លើ​ការធ្វើដំណើរ ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដោយ​ប្រកាន់ខ្ជាប់​នូវ​របប​ពហុភាគី​និយម ដើម្បី​សម្រេចបាន​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ដើម្បី​ដោះស្រាយ​ការ​ប្រឈម​មិនមែន​ប្រពៃណី​នានា ដូចជា​ការផ្លាស់ប្តូ​អាកាសធាតុ ការការពារ​បរិស្ថាន ភេរវកម្ម អំពើ​ជ្រុលនិយម និង​សន្តិសុខ​អ៊ីនធឺនិត​ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព​។​
នៅក្នុង​កិច្ចប្រជុំ កម្ពុជា​ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​ទំនង​ដៃគូ​សន្ទនា អាស៊ាន​-​នូ​វែ​ល​សេ​ឡង់ បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចសហការ​លើក​ផ្នែក​អាទិភាព ផ្សេងៗ​ជាច្រើន មាន​ជាអាទិ៍ ការអភិវឌ្ឍ​ធនធានមនុស្ស ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍ និង​សមាហរណកម្ម​តំបន់ តាមរយៈ​កម្មវិធី​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​នានា (IAI)​។ កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​នូវ៉ែល​ហ្សេ​ឡង់​ចំពោះ​វិភាគទាន និង​ជំនួយ​សង្គ្រោះ​គ្រោះមហន្តរាយ​ក្នុង​តំបន់​។ កម្ពុជា​បាន​លើកទឹកចិត្ត​ឲ្យ​នូ​វែ​ល​សេ​ឡង់​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន តាមរយៈ​ការគាំទ្រ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​នានា កម្មវិធី​កសាង​សមត្ថភាព​រយៈពេល​ខ្លី និង​វែង ហើយ​បានបញ្ជាក់​ឡើងវិញ​អំពី​សារសំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ច​មានដំណើរ​ឡើងវិញ តាមរយៈ​ចាប់ផ្តើម​ឡើងវិញ​ដោយ​ប្រុងប្រយ័ត្ន​នូវ​ការធ្វើដំណើរ​ធុរកិច្ច និង​ដំណើរ​ចាំបាច់ និង​ការធានា​ឱ្យបាន​នូវ​លំហូរ​ទំនិញ​៕​សរន​

រូបថតៈក្នុងនាម​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​នូ​វែ​ល​សេ​ឡង់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​ពីរ​នាក់​ពាក់ព័...

ដោយ​អង្គា​រ៍​ហេង​/​ភ្នំពេ...

បរិមាណ​នាំចេញ​ដំឡូង​មី​គឺ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

ពូ​ទីន​បញ្ជា​ឱ្យ​ចាក់​វ៉ា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

អតីត​ប្រធានាធិបតី​បារាំង​...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉ា...