Home កម្សាន្ត តារា​ស្រី​រូប...

តារា​ស្រី​រូប​ស្រស់ រៀម ច័ន្ទ​បរ​មី ត្រៀម​បង្ហាញ​ស្នាដៃ​ថ្មី

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ ខណៈ​ទីផ្សារការងារ​តារា​សម្តែង​កញ្ញា រៀម ច័ន្ទ​បរ​មី ឡើង​ព្រមៗ​គ្នា​សម្រាប់​​​ចុងឆ្នាំ​២០២០​នេះ តារា​ស្រី​រូបនេះ​នឹង​បង្ហាញ​វត្តមាន ក្នុង​រឿង​ភាគ​ថ្មី​មួយ ដែល​នឹង​ត្រៀម​ចេញ​ថត​នាពេល​ខាងមុខនេះ ។​

​កញ្ញា រៀម ច័ន្ទ​បរ​មី ត្រូវបាន​មហាជន​សរសើរ មិន​ដាច់​ថា​ពូកែ​ថែរក្សា​សម្រស់​ឱ្យនៅតែ​ក្មេង និង​រក្សា​រាង​តូច​ច្រឡឹង​ស្អាត រីឯ​ទីផ្សារការងារ​សិល្បៈ​ក៏​ហាក់​ឡើង​ខ្លាំង​ជាង​មុន ព្រមៗ​គ្នា ទាំង​អាជីព​ជា​ពិធី​ការិនី និង តារា​សម្តែង ខណៈ​នាង​តែងតែមាន​ទឹកចិត្ត​សប្បុរស​ធម៌ ឧស្សាហ៍​ធ្វើបុណ្យ ហើយ​​​កាលពី​កន្លងមកនេះ នាង​ក៏បាន​ដឹកនាំ​ក្រុម​អ្នកសិល្បៈ​បងប្អូន​ញា​ត្តិ​មិត្ត​ជាច្រើន​រួមគ្នា ចែក​អំណោយ ដល់​អ្នកក្រខ្សត់ ក្នុង​គ្រា​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ តារា​ស្រី​មាន​ហាងឆេង​រូបនេះ បាន​ប្រាប់​ពី​អារម្មណ៍​ត្រេកអ​រថា នាង​ទើប​ទទួល​ការងារ​ថ្មី ដោយ​នឹង​សម្តែង​ក្នុង​រឿង​ភាគ​ថ្មី​សម្រាប់​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ គឺ​រឿង “​ស្រមោល​ជីវិត​” ជា​ស្នាដៃ​របស់​ផលិតកម្ម ជា ឈី​ម ។

​តារា​ស្រី​រាង​តូច​ច្រឡឹង​គួរឱ្យ​ស្រលាញ់​រូបនេះ​ថែមទាំង​បង្ហាញ​ពី​មោទនភាព​ថា នាង​នៅតែ​អាច​ក្តោប​ការងារ​មួយចំនួន​ក្នុង​សិល្បៈ ហើយ​ជាពិសេស​ក្តាប់ជាប់​នូវ​អាជីព​ជា​ពិធី​ការិនី​ឱ្យ​ស្ថានីយទូរទស្សន៍ និង តាម​កម្មវិធី​អន​ឡាញ​នានា​ផងដែរ បើទោះជា​បញ្ហា​កូ​វីដ​-១៩ វាយ​លុយ​ខ្លះ​ក៏ដោយ​។

​សូមបញ្ជាក់​ផងដែរ​ថា កញ្ញា រៀម ច័ន្ទ​បរ​មី ជា​តារា​សម្តែង​ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាច្រើន​ឆ្នាំ​មកហើយ នាង​ក៏​ជា​អ្នកចម្រៀង​ម្នាក់​ដែលមាន​សំនៀង​ពិ​រោះ​អមដោយ​ប្រជាប្រិយ​ភាពខ្លាំង​គួរសម ដែល​ល្បី​ដល់​ក្រៅប្រទេស ដោយបាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...