ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈនៅថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកានេះក្រុមការងារបច្ចេកទេសផ្នែកឧតុនិយមបានសហការជាមួយមន្ត្រី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុងចុះថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួនប្រាំកន្លែង ។នេះបើយោងតាមប្រភពក្រសួងឧតុនិយមនិិងធនធាទឹកនៅរសៀលថ្ងៃនេះ។
ប្រភពដដែលបញ្ជាក់ថាស្ថានីយទាំងប្រាំនេះមានដូចជា ស្ថានីយស្រែអំបិល ស្ថានីយស្រុកបូទុមសាគរ ស្ថានីយគីរីសាគរ ស្ថានីយស្រុកកោះកុង និងស្ថានីយថ្មបាំង ។
រូបៈនៅថ្ងៃសៅរ៍ទី១៤ ខែវិច្ឆិកានេះក្រុមការងារបច្ចេកទេសផ្នែកឧតុនិយមបានសហការជាមួយមន្ត្រី នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុងធ្វើសកម្មភាពថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួនប្រាំកន្លែង (រូបថតក្រសួងធនធានទឹក)
អ្វីដែល ក្រុមការងារបានធ្វើនោះគឺជួសជុល និងផ្លាស់ប្តូរឧបករណ៍វាស់ស្ទង់ល្បឿនខ្យល់ (Sensor Wind Speed) ស្ថានីយ បូទុមសាគរ ដោយឧបករណ៍វាស់ស្ទង់ចាស់ដំណើរការមិនប្រក្រតី។ធ្វើការផ្លាស់ប្តូរឧបករណ៍វាស់ស្ទង់រំហួត ស្ថានីយបូទុមសាគរ។ ធ្វើការផ្លាស់ប្តូរឧបករណ៍វាស់ស្ទង់សីតុណ្ហភាព ស្ថានីយស្រុកកោះកុង ដោយឧបករណ៍វាស់ស្ទង់ចាស់ដំណើរការមិនប្រក្រតី។ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ។ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង ។ សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ។ លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស រំហួត ទិសដៅខ្យល់ និងល្បឿនខ្យល់ និងសម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ជាដើម៕សរន