ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញៈ ម៉ូតូម៉ាក Click មួយគ្រឿង ពណ៌ក្រហម ស៊េរីឆ្នាំ២០១៣ ផ្លាកលេខ តាកែវ 1N 9642 បានបាត់នៅក្នុងបុរីជីបម៉ុង ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២០។ ករណីនេះ លោកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានថ្លែងប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះថា “រឿងដាក់ពាក្យបណ្តឹងមិនទាន់ឃើញមេប៉ុស្តិ៍រាយការណ៍មកឲ្យខ្ញុំ ប៉ុន្តែអ្វីដែលខ្ញុំឃើញនេះ ឃើញតាមសារព័ត៍មានផ្សាយ ប៉ុន្តែខ្ញុំកំពុងតែធ្វើការស្រាវជ្រាវបន្ត”។
សូមបញ្ជាក់ថាម្ចាស់ម៉ូតូដែលបាត់នេះមានឈ្មោះ ហាក់ សារ៉ាន់ ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕