Home ព័ត៌មានជាតិ នយោបាយ ​តេស្ត​កូ​វីដ...

​តេស្ត​កូ​វីដ១៩​លើក​ទី​បី​លើ​លោករដ្ឋមន្ត្រីការបរទេស​ក៏​អវិជ្ជមាន

ដោយៈ​ជា​សីហៈ​,​មុនី​រ័ត្ន​/​ភ្នំពេញៈជាមួយនឹង​រូបថត​មួយ​សន្លឹក​លោក​ប្រាក់​សុខុន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៅ​រសៀល​ថ្ងៃទី​១៤​ខែវិច្ឆិកា​នេះ​បាន​អះអាងថា តេស្ត​កូ​វីដ ១៩ លើ​ខ្លួន​លោក​ព្រឹក​មិញ​នេះ​ក៏​អវិជ្ជមាន​ដែរ ។ ដោយឡែក​កាលពី​ព្រឹក​ថ្ងៃ​ដដែល នេះ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​ជា​លើក​ទី​៣​គឺ​ទាំង​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក៏ដូចជា​បងប្អូន​នៅ​ជុំវិញ​គឺ​អវិជ្ជមាន​កូ​វីដ​-១៩​ទាំងអស់​។​
​លោក​ប្រាក់​សុខុន​បាន​ចែករំលែក​តាម​បណ្តាញ​សង្គម​ថា ” សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូន​ទាំងអស់ ​ដូចគ្នា​នឹង​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ជូន​សម្តេច​តេ​ជោ​និង​ក្រុមគ្រួសារ​សម្តេច​ដែរ​។​ខាង​ខ្ញុំ​ឯណេះ​ក៏បាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់គ្នា​ដែរ​” ។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ចែករំលែក​ទៀតថា​”​ខ្ញុំ​សូម​អរគុណ​ដ៏​ស្មោះ​ដល់​ក្រុមគ្រូពេទ្យ​ដែល​បាន​យក​ចិត្តទុកដាក់​ខ្ពស់​ដល់​ការធ្វើ​តេស្ត ផ្តល់​ដំបូន្មាន​ល្អ និង​តាមដាន​សុខភាព​ក្រុមគ្រួសារ​ខ្ញុំ និង​ខ្ញុំ ក៏ដូចជា​សុខភាព​មន្ត្រី បុគ្គលិក ក្នុង​ក្រសួងការបរទេស​ផង ” ៕​សរន​

រូបថតៈលោក​ប្រាក់​សុខុន​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...