ប្រែសម្រួលៈវាសនា/បាងកក៖ មនុស្សរាប់ពាន់នាក់បាននិងកំពុងធ្វើការប្រឆាំងតវ៉ានៅក្រុងបាងកកនាល្ងាចថ្ងៃសៅរ៍ទី១៤វិច្ឆិកានេះជាផ្នែកមួយនៃបាតុកម្មរាប់ខែមកនេះដើម្បីទាមទារអោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចាចុះចេញពីតំណែង ព្រមទាំងកែទំរង់របបរាជានិយមដ៏មានឥទ្ធិពល។
តែនៅប៉ុន្មានរយម៉ែត្រពីទីនោះ ពួករាជានិយមរាប់ពាន់នាក់ក្នុងឈុតអាវពណ៌លឿងក៏កំពុងជួបជុំគ្នានិងគ្រវីទង់នៅពេលពួកគេរង់ចាំស្វាគមន៍ស្តេចមហា វ៉េចរ៉ាឡុងកន ដែលត្រូវចូលរួមក្នុងពិធីមួយ។
សកម្មជនម្នាក់បានឡើងនិយាយថា « ប្រាយុទ្ធមិនត្រឹមតែអសមត្ថភាព តែខ្វះភាពស្របច្បាប់។ថៃឡងដ៍មិនរីកចំរើនទេ ដោយសារតែប្រាយុទ្ធ»។
មនុស្សប្រមាណ២.៥០០នាក់បានជួបជុំនៅវិមានប្រជាធិបតេយ្យក្នុងក្រុងបាងកក ដោយពួកគេចាក់ចំរៀងនិងរាំចំអកអោយរដ្ឋាភិបាល។
ប៉ូលិសបានដាក់ពង្រាយកម្លាំងជាង៥ពាន់នាក់ និងថាខ្លួននឹងមិនប្រើអំពើហិង្សាដើម្បីបង្ក្រាបបាតុកម្មឡើយ។តែកាលពីសប្តាហ៍មុន បាតុកររាប់ពាន់នាក់បានជួបការបាញ់ទឹកពីប៉ូលិសនៅពេលពួកគេនាំគ្នាដង្ហែញត្តិមួយទៅកាន់វាំងស្តេច៕