Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ផ្តល់ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខា​ពេទ្យ​មួយចំនួន​ជូន​នាយករដ្ឋមន្ត្រី​ឡាវ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩

ដោយៈ​តារា​រិ​ទ្ធ​,​មុនី​រ័ត្ន​/​ភ្នំពេញៈសម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានប្រកាស​ផ្តល់ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខា​ពេទ្យ​មួយចំនួន ជូន​នាយករដ្ឋមន្ត្រី​ឡាវ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩ ។​នេះ​បើតាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ថ្លែងប្រាប់​លោក លឹម ជា​វុត្ថា នាយក​ប្រតិបត្តិ​អង្គភាព​ព័ត៌មាន Fresh News នៅមុននេះ​បន្តិច​។​

សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជានិងលោក​នាយករដ្ឋមន្ត្រី​ឡាវ(រូបឯកសារ)

​ការប្រកាស​ផ្តល់ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខា​ពេទ្យ​មួយចំនួន​របស់​សម្តេច​នៅពេលនេះ ធ្វើឡើង​ខណៈ​លោក ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ប្រទេស​ឡាវ បាន​ទូរស័ព្ទ​ដោយផ្ទាល់​សាកសួរ​សុខទុក្ខ​អំពី​ស្ថានភាព​សុខភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន នា​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ​។​
​សម្តេច​តេជ​បាន​មានប្រសាសន៍​បញ្ជាក់ថា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នឹង​នាំយក​ម៉ាស់ និង​បរិក្ខា​ពេទ្យ​ដែល​សម្រាប់​បម្រើ​ការងារ​លើ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ទាំងអស់​ដឹក​តាម​យន្តហោះ​ទៅកាន់​ប្រទេស​ឡាវ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ សប្តាហ៍​ក្រោយ​។​
​កិច្ចសន្ទនា​ពិសេស​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ ក៏បាន​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ និង​យកចិត្តទុកដាក់​ប្រយុទ្ធប្រឆាំង​ជាមួយ ជំងឺ​កូ​វីដ​១៩​ផងដែរ​។ សម្តេច​តេ​ជោ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការសាកសួរ​សុខទុក្ខរ​បស់​នាយករដ្ឋមន្ត្រី​ឡាវ ខណៈ​សម្តេច​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​
​ការផ្តល់​ជំនួយ​នេះ​បានបង្ហាញ​ពី​ទឹកចិត្ត​ដ៏​ធំធេង​របស់​កម្ពុជា​នៅ​កាលៈទេសៈ​ពេលនេះ ដែល​ពិភពលោក​កំពុង​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩​។​
​សូម​ជំរាប​ថា លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​អ្នក​នៅ​ជុំវិញ សម្តេច​ទាំងអស់ នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ទទួលបាន​លទ្ធផល អវិជ្ជមាន​៕​

សូមអានលិខិតផ្លូវការ

​រូបថតៈសម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានប្រកាស​ផ្តល់ជំនួយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខា​ពេទ្យ​មួយចំនួន ជូន​នាយករដ្ឋមន្ត្រី​ឡាវ ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​សម្ពាធ​ទាប​បង្ក​ឱ្យ​ផ្ទៃ...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...