ដោយ: ជាសីហៈ / ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានអះអាងនៅក្នុងក្រុមតេឡេហ្គ្រាមមួយថា លទ្ធផលតេសកូវីដ១៩ របស់លោកកាលពីព្រឹកមិញក៏អវិជ្ជមានដែរ។
គួររំលឹកថា លោក និង ភរិយា កាលពីព្រឹកមិញបានអញ្ជើញទៅធ្វើតេសនៅវិមានសន្តិភាព។
នៅថ្ងៃដដែលនេះដដែលនេះដែរ ក្រោយពេលដែលទទួលព័ត៌មានថា ការធ្វើតេសលើកទីបីលើសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ក្រុមអង្គរក្សក៏អវិជ្ជមាន លោក វេង សាខុន ក៏បានសរសេរសារជូនពរសម្តេចផងដែរ៕ ល