Home ព័ត៌មានជាតិ សង្គម ស្រុក​ថ្មពួក ...

ស្រុក​ថ្មពួក សម្រុក​ជួសជុល​ផ្លូវលំ ទំនប់ទឹក ដែល​ខូចខាត ដោយ​ទឹកជំនន់ កន្លងមក

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក គឹ​ង វណ្ណៈ អភិបាលរង ខេត្តបន្ទាយមានជ័យ អមដំណើរ​ដោយ​លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក អាជ្ញាធរ​ភូមិ ឃុំ និង​ក្រុម​ការ កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ​ការជួសជុល បណ្តា​ផ្លូវលំ ក្រាល​ក្រួស​ក្រហម ដែល​បាន​ដាច់​ខូច ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ថ្មពួក​។

​លោក គឹ​ង វណ្ណៈ បានអោយដឹងថាៈ តាម​ការចង្អុលបង្ហាញ​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ និង​លោកស្រី ដែល​ផ្តាំផ្ញើ​ថា ត្រូវធ្វើ​យ៉ាងណា ជួសជុល សម្រួល​គ្រប់​ផ្លូវ អាចអោយ​ប្រជាពលរដ្ឋ ធ្វើដំណើរ​បាន ជាពិសេស​ដឹកជញ្ជូន​ក​សិ​ផល បាន​ដោយ​ងាយស្រួល គឺ​ត្រូវ​ជួសជុល​ផ្លូវលំ នៅ​ឃុំ​ភូមិ​ថ្មី គំរូ គោក​រមៀត បន្ទាយឆ្មារ ថ្មពួក និង​ឃុំ​គោក​កឋិន ។ នៅ​ឃុំ​គោក​កឋិន តាំងពី​ថ្ងៃទី​៦ ខែវិច្ឆិកា មក ក្រុមការងារ ក៏​បន្ត​ជួសជុល​ខ្នង​ទំនប់​តា​ម៉េង សម្រាប់​ស្ទាក់​ទឹក​ទុក​បរិភោគ ប្រើប្រាស់ និង​ស្រោចស្រព និង​ក៏​ជាការ​សម្រួល​ផ្លូវ សម្រាប់​ការធ្វើដំណើរ ការដឹកជញ្ជូន​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាយ រត់​មកដល់​ខេត្តសៀមរាប...

​​ដោយ:​បាយ័ន​/​សៀមរាបៈ​ដើ...

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...