Home ព័ត៌មានជាតិ សន្តិសុខ ១៩៨​ថ្ងៃៈ​មនុ...

១៩៨​ថ្ងៃៈ​មនុស្ស ៨១៦​នាក់​ស្លាប់ និង​របួស ២.៤៧៦​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈរយៈពេល ១៩៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា​គ្រោះ​ថ្នក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ១.៦២៧​លើក​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៨១៦​នាក់​ស្លាប់​និង​ចំនួន ២.៤៧៦​នាក់​របួស ក្នុងនោះ​របួសធ្ងន់ ១៤៩៥​នាក់​។​រីឯ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​នេះ កើតឡើង​ចំនួន ១១​លើក បណ្តាល​ឲ្យ​ស្លាប់ ៥​នាក់ និង​របួស ១២​នាក់ (​របួសធ្ងន់ ៩​នាក់​)​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តទៀតថា សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៩៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៤ ខែវិច្ឆិកា យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២១៤.១១៣​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ១៥៨.២១៩​គ្រឿង និង​រថយន្ត​ចំនួន ៥៥.៨៩៤​គ្រឿង​។
​អ្នកនាំពាក្យ​ដដែល​បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ គ្មាន​ស្លាក​លេខ​និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕​សរន​

រូបថតៈទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ័នៅក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីនេះ

រូបថតៈទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ័នៅក្នុងរាជធានីភ្នំពេញកាលពីពេលថ្មីនេះ

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...