Home ព័ត៌មានជាតិ នយោបាយ ដំណឹង​គួរ​ឲ្យ...

ដំណឹង​គួរ​ឲ្យ​រីករាយ​សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣ វិ​ច្ជិ​កា​លទ្ធផល​ធ្វើតេស្ត​លើក​ទី​៣​អ​វិ​ជ្ច​មាន​ទាំងអស់​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានប្រកាស​លទ្ធផល​ធ្វើតេស្ដ​លើក​ទី ៣ លើ​សំណាក​ចំនួន ១១៩៥​នាក់​ចំពោះ​អ្នកពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​ ៣ វិច្ឆិកា ដែល​បានធ្វើ​តេស្ត​កាលនា​ថ្ងៃទី​ ១៤ វិច្ឆិកា នេះ​បង្ហាញថា «​អវិជ្ជមាន​ទាំងអស់​» ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ ។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ប្រាប់​ឲ្យ​ដឹងថា​ចំពោះ​សំណាក​នៅសល់​ចំនួន​១០៥ ទៀត​វិទ្យាស្ថាន​ប៉ាស្ទ័រ​នឹង​បន្ត​ពិ​និត្យនៅ​ថ្ងៃស្អែក​ទៀត ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ជាការ​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ ជា​លើក​ទី​៣​ដើម្បី​រក​មេរោគ​កូ​វីដ ១៩ ។​ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​នេះ​ត្រូវ​បានរៀបចំ ធ្វើ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្រាប់​មន្ត្រីរាជការ​និង​អ្នកសារព័ត៌មាន​ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល ។ ដោយឡែក​សម្រាប់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​និង មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​ត្រូវបាន​ធ្វើតេស្ត​នៅតាម​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​គេហដ្ឋាន ។

​ជារួម​ការធ្វើ​តេស្ត​លើ​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា​គិត​ត្រឹម​ថ្ងៃទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​មាន​វិជ្ជមាន​តែ​ចំនួន ៤​នាក់​ប៉ុណ្ណោះ​គឺ​លោក សួស យ៉ា​រ៉ា​, លោក សរ ចិ​ត្រា និង អង្គរក្ស​ការពារ​ផ្ទាល់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី និង ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការចរចា​កិច្ចព្រមព្រៀង​ពា...

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​...

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...

រដ្ឋបាល​ខេត្តសៀមរាប ចែក​ម...

ដោយៈ បាយ័ន/សៀមរាបៈ នៅវេលា...

ទេសាភិបាល​ធនាគារជាតិ​ចូលរ...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...