Home ព័ត៌មានជាតិ សន្តិសុខ កងរាជអាវុធហត្...

កងរាជអាវុធហត្ថ ខណ្ឌ​ជ្រោយចង្វារ បង្ក្រាប​ជនសង្ស័យ បីនាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ជ្រោយចង្វារ បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​មួយ​ករណី ដោយ​ចាប់ខ្លួនបាន ជនសង្ស័យ​ចំនួន​បីនាក់ នៅ​ចំណុច​ដី​ឡូ​តិ៍ ទុកចោល​មួយកន្លែង ស្ថិតនៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា នៅ​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ។​

​មន្ត្រី​កងរាជអាវុធហត្ថ បានឱ្យដឹងថាៈ ជនសង្ស័យ បីនាក់​នោះ រួមមាន ១.​ឈ្មោះ ហ៊ឹម តុលា អាយុ ៤៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​មាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​, ២.​ឈ្មោះ ហម ផានិត អាយុ ៣៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​, ៣.​ឈ្មោះ សិទ្ធ សំណាង អាយុ ៤៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ស្ថិតនៅ​ភូមិ​បារាយណ៍ ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ បុរស​ទាំងបី​នាក់​នេះ មានមុខ​របរ ចាប់​ម៉ូយ​ឱ្យ​ឡាន​តាក់ស៊ី ដូចគ្នា​។​

​មន្ត្រី​ដដែល បាន​បន្តថាៈ នៅពេល​ឃាត់ខ្លួន​ជនសង្ស័យ​នោះ សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង​រួមមាន ទូរស័ព្ទដៃ ១​គ្រឿង​, ប្រាក់ ២៦.០០០ រៀល និង​សម្ភារ​សម្រាប់​ជក់​ថ្នាំ មួយចំនួន​។ បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ ការិយាល័យ​គ្រឿងញៀន កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ តាម​នីតិវិធី​៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...