Home ព័ត៌មានជាតិ សន្តិសុខ បាក់ស្រុត​ផ្ទ...

បាក់ស្រុត​ផ្ទះ​ក្យូ​ស ចូល​ទឹកស្រះ ស្លាប់​ស្ត្រី​ម្នាក់ កប់​ក្នុង​ទឹក ផ្អើល​អស់អ្នក​ភូមិ​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ស្ត្រី​ចំណាស់ ជា​អ្នក​អនាម័យ ប្រចាំ​ផ្ទះ​ថៅកែ​ម្នាក់ បាន​ស្លាប់ កប់​ក្រោម​គំនរ​ផ្ទះ​ក្យូ​ស ដែល​បាក់​រលំ​ចូល ក្នុង​ស្រះ​ទឹក តាំងពីព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ដីឡូត៍​មួយកន្លែង តាម​ផ្លូវលំ ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​ម្ចាស់​ទីតាំង លាក់លៀម សុខចិត្ត​សម្ងំ កកាយ​រក​សព តែ​អស់ជម្រើស រហូតដល់​វេលា​ម៉ោង ៦ ព្រលប់ ថ្ងៃ​ដដែល ទើប​បែកធ្លាយ ផ្អើល​អ្នកស្រុក ។​

​តាម​ក្រុមគ្រួសារ បានបញ្ជាក់​ថាៈ ស្ត្រីរងគ្រោះ ឈ្មោះ ហ៊ុន សំបូរ អាយុ​៦១​ឆ្នាំ ជា​កម្មករ ផ្នែកអនាម័យ ប្រចាំ​នៅផ្ទះ​ថៅកែ ចំណុច​ខាងលើ ជា​ស្ត្រី​មេម៉ាយ មាន​ទីលំនៅ ក្នុងភូមិ​កើតហេតុ ខាងលើ ។​

​តាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថាៈ កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា នេះ អ្នក​ក្បែរ​ខាង ឮសូរ សម្លេង​បាក់ស្រុត រលំ​ផ្ទះ​ក្យូ​ស​ដែរ តែ​មិន​ចាប់អារម្មណ៍ នឹក​គិតថា គេ​វាយ​ផ្ទះ​ចាស់​ចោល ដើម្បី​សង់​ថ្មី ស្រាប់តែ​មកដល់ ព្រលប់​ថ្ងៃ​ដដែល ទើប​ភ្ញាក់ផ្អើល បាក់ស្រុត​រលំ​ផ្ទះ​ក្យូ​ស ដែល​សង់​លើ​ស្រះ សង្កត់​លើ​ស្ត្រី​ជាកម្មករ ផ្នែក​អនាម័យ​ម្នាក់ កប់​ក្រោម​គំនរ ផ្ទះ​ក្យូ​ស​នោះ​។​

​បើតាម​ប្រភពពី​អ្នកស្រុក​ផ្សេងទៀត បាន​ឲ្យ​ដឹងថាៈ ផ្ទះ​ក្យូស​បាក់​ស្រុត ចូលក្នុង​ស្រះ តាំងពី​វេលា​ព្រឹក​មកម្ល៉េះ តែ​ម្ចាស់ផ្ទះ មិន​ទម្លាយ​ព័ត៌មាន បិទទ្វារ​របង​ជិត សម្ងំ​ឲ្យ​កម្មករ កកាយ​រើ បូមទឹក​ចេញ រហូត​អស់​លទ្ធភាព រក​សព​មិនឃើញ ដល់​វេលា​ល្ងាច ថ្ងៃ​ដដែល ទើប​ទម្លាយ​ព័ត៌មាន ប្រាប់​ទៅ​សាច់ញាតិ ក្នុងភូមិ ទើប​ផ្អើល ឆោឡោ​តែម្តង ។​

​តែ​ទោះជា​យ៉ាងណាក្តី ទីតាំង​កើតហេតុ ត្រូវបាន​ម្ចាស់ បិទទ្វារ​របង​ជាប់ ក្រៅពី​សមត្ថកិច្ច មិន​អនុញ្ញាត​ឲ្យ​ចូល​ឡើយ ហើយ​ការងារ​បូមទឹក រើកកាយ​រក​សព នៅតែ​បន្ត​អស់​ច្រើន​ម៉ោង ទៅហើយ នៅតែ​រក​មិនឃើញ​សព​ទៀត ៕​/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រុស្ស៊ី​គំរាម​បើ​កបំ​បុក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ...

​ដោយៈ យោធិន / កំពង់ចាមៈ ក...

ជប៉ុន​នឹង​ចាប់ផ្តើម​បើក​ជ...

ដោយៈ​បូព៌​ព្រឹក​/​ភ្នំពេញ...

ស្ងាត់ៗ​ក្រុមហ៊ុន​ចិន​សុំ...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េ...