Home ព័ត៌មានជាតិ សេដ្ឋកិច្ច ព្យុះទីហ្វុងវ...

ព្យុះទីហ្វុងវ៉ាមកូមានកម្លាំងខ្យល់កន្ត្រាក់ជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោង

ដោយ:ប.ខុន/ភ្នំពេញៈព្យុះវ៉ាមកូVAMCO បានរំកឹលមកកាន់តែកៀកនឹងឆ្នេរភាគកណ្តាល របស់ប្រទេសវៀតណាមហើយនៅស្ថិតក្នុងកម្រិតជាព្យុះទីហ្វុងTYកម្រិត២ ចាប់ ផ្តើមមានឥទ្ធិពលទឹក ភ្លៀង លើតំបន់ឆ្នេររបស់ប្រទេសនេះហើយ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកានេះ។នេះបើតាម លោក ចាន់យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការ ក្រសួ ងធនធានទឹកនិង ឧតុនិយម បា ន ប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅយប់ថ្ងៃទី ១៤ ខែ វិច្ឆិកា ។

លោកចាន់ យុត្ថាបានឱ្យដឹងទៀតថាព្យុះវ៉ាមកូនៅពេលនេះ (ម៉ោង ២១និង៣០នាទីថ្ងៃទី១៤វិច្ឆិកា) កំពុងមានចលនារំកឹលក្នុងល្បឿន២០គីឡូម៉ែត្រ មួយម៉ោង មកភាគខាងលិចរកឆ្នេរខេត្ត ដា ណាង ដោយមានកម្លាំងខ្យល់១៧៧គី ឡូម៉ែត្រមួយម៉ោងនិងកម្លាំងខ្យលកន្ត្រាក់២២២គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថា ព្យុះនេះនឹងឡើងគោក លើខេត្តដាណាងនៅពេលរំលងអធ្រាត្រថ្ងៃទី១៤ឈានចូលថ្ងៃទី១៥ខែវិច្ឆិកា នៅ ក្នុងកម្រិតជាព្យុះមានកម្លាំងខ្យល់បោកបក់ខ្លាំង និង ភ្លៀងច្រើនមុននឹងអស់ឥទ្ធិ ពល។ ព្យុះនេះមានឥទ្ធិពលតិចតួចណាស់ដល់តំបន់ភាគឦសាននៃ ប្រទេស កម្ពុ ជា។ គួររំលឹកឱ្យដឹងថាព្យុះទី២២មានឈ្មោះវ៉ាមកូ បានកើតឡើងនៅក្នុងសមុទ្រ ប៉ាស៊ីហ្វិក កាលពីដើមសប្តាហ៍នេះដោយ មានឥទ្ធិពលឡើងចុះជាបន្តបន្ទាប់។នៅ ពេលមក ដល់ជិត ដីគោកលើប្រទេសហ្វីលីពីន ស្ថិតនៅក្នុងកម្រិតជាព្យុះទីហ្វុងTY ដោយបង្ក ឱ្យមាន ភ្លៀងច្រើនបង្កើតបានជាទឹកជំនន់ធ្ងន់ធ្ងរលើប្រទេសនេះហើយ បានថយ ឥទ្ធិពល មកនៅក្នុងកម្រិត sTS ពេលដើរចូលដល់ក្នុងសមុទ្រចិនខាង ត្បូង និងនៅ ពេល ដើរ ដល់កណ្តាលសមុទ្រនេះបាន វិវត្តទៅជាព្យុះទីហ្វុងTY ជាថ្មី ដែល តាមការព្យាករវា មានដំណើរ មករកឆ្នេរខាងលើខេត្តដាណាងភាគកណ្តាល ប្រទេ សវៀតណាម៕

រូបភាពព្យុះទី២២រំកឹលមកកាន់តែកៀកឆ្នេរភាគកណ្តាលប្រទេសវៀតណាមយប់ថ្ងៃទី១៤វិច្ឆិកា(ផ្កាយរណបអា កាសធាតុ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...